ប្អូនថ្លៃ​ឧ​ញ៉ា​ឈើ គំរាម​បាញ់សម្លាប់ អ៊ឹម ជីវ៉ា នៅមុខ​ក្លឹប​

​រាជធានី​ភ្នំពេញ : ពិធីករ​ដែល​លេចធ្លោ​លើ​សកម្មភាព​មនុស្សធម៌​លោក អ៊ឹម ជីវ៉ា កាលពី​ថ្ងៃទី​៥ កញ្ញា ២០១៦ ធ្វើ​ឲ្យ​មហាជន​មាន​ភាព​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល ខណៈ​កាលពី​យប់មិញ​នេះ លោក​ត្រូវបាន​បុរស​អ្នកមាន​លុយ និង​អំណាច​ម្នាក់ ប្រមាថ​ជីវិត ដោយ​ធ្វើការ​គំរាម​បាញ់សម្លាប់​នៅមុខ​ក្លឹប​មួយកន្លែង​មានឈ្មោះ​ថា ៥៥  ក្រោយ​ក្លឹប X2 ។​

ប្អូនថ្លៃ​ឧ​ញ៉ា​ឈើ គំរាម​បាញ់សម្លាប់ អ៊ឹម ជីវ៉ា នៅមុខ​ក្លឹប​

​ជាមួយគ្នានេះដែរ លើ​ហ្វេ​ស​បុក​របស់លោក អ៊ឹម ជីវ៉ា ដែល​បានចេញ​ផ្សាយ នា​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ២០១៦ នេះ បាន​សរសេរ​ជា​ផ្លូវការ​ថា «​រឿងរ៉ាវ​ទាំងអស់ ត្រូវបាន​បញ្ចប់​ត្រឹម​ល្ងាច​នេះហើយ ដោយមាន​ការសុំ​ទោស និង​យោគយល់​គ្នា​រវាង​ខ្ញុំ និង​ក្រុមគ្រួសារ​របស់​អ្នក​ដែល​គំរាម​ខ្ញុំបាទ ។ ដោយ​ខ្ញុំ​បាន​ព្រម​ដក​ពាក្យបណ្តឹង ហើយក៏​មិន​ត្រូវការ​សំណង សូម្បីតែ​មួយរយ​លុយ​ខ្មែរ ដោយ​ទទួលយក​ការសុំ​ទោស​ពី​អ្នក​គំរាម​បង្កហេតុ​» ។​

ប្អូនថ្លៃ​ឧ​ញ៉ា​ឈើ គំរាម​បាញ់សម្លាប់ អ៊ឹម ជីវ៉ា នៅមុខ​ក្លឹប​

​លោក អ៊ឹម ជីវ៉ា បាន​បន្តថា មូល​ហេតុដែល​កើតឡើង​ដោយសារតែ​ខ្សែ​ឧកញ៉ា​ម្នាក់នេះ​ផឹកស៊ី​ដើរ​ជេរ​គេឯង​គេ​មើលមុខ​មិនបាន ដោយ​គាត់​អាង​ខ្លួនឯង​ជា​អ្នកមាន​ខ្សែ​ឧកញ៉ា និង​អាង​មាន​លុយ​។ ពេលនេះ​ខ្ញុំ​សូម​ផ្អាក​សិន ហើយ​ខ្ញុំបាទ​នឹង​ជម្រាបជូន​ពេល​ក្រោយ​។ ខ្ញុំបាទ​ក៏បាន​ធ្វើ​សេចក្តីជូនដំណឹង​ដល់​ស្ថាប័ន​និង ក្រសួង​ពាក់ព័ន្ធ​ក៏ដូចជា​អង្គការ​ក្រៅ​និង​ក្នុង​រដ្ឋាភិបាល​មួយចំនួន​រួចហើយ​ដែរ​នូវ​រឿង​បញ្ហា​មួយ​នេះ​។​

ប្អូនថ្លៃ​ឧ​ញ៉ា​ឈើ គំរាម​បាញ់សម្លាប់ អ៊ឹម ជីវ៉ា នៅមុខ​ក្លឹប​

​សូមបញ្ជាក់ថា បុរស​ម្នាក់​ដែល​គេ​ស្គាល់​ឈ្មោះថា ហ៊ា ហេង ដែល​គេ​ស្គាល់​ថា​ជា​ប្អូនថ្លៃ​លោក ទ្រី ភាព បាន​ហៅ ពេជ្រ អា​វី​ហ្សា ប្រពន្ធ​ពេញៗ​មាត់​នោះ​បា ន​ចូលទៅ​កម្សាន្ត​នៅ​ក្លឹប​ខាងលើ តែ​ពេល​ចូល​ដូចជា​អត់​មាន​កន្លែង​អង្គុយ តែមួយ​សន្ទុះ​ក្រោយមក ក៏​ដើរ​រករឿង​គេឯង​នៅមុខ​ក្លឹប​តែម្តង​។ ខណៈនោះ ពេជ្រ អា​វី​ហ្សា បាន​ស្ងាត់​មាត់​ជ្រាប​តែម្តង ដែល​ទំនងជា​ហួសចិត្ត និង​ប្រុស​ស្នេហ៍​ខ្លួន សម្ញែង​នូវ​កាយវិការ​បង្ហាញ​ច​រិ​ក ជា​បងធំ​ទៅកាន់​ភ្ញៀវ​ដែល​នៅ​ទីនោះ​ថា នៅ​ក្លឹប​នេះ​មានតែ​គេ អ៊ីចឹង នរណា​ក៏​មិនអាច​ប៉ះ​ប្រពន្ធ​ខ្លួន បានឡើយ ថែមទាំង​ស្រែកជេ​គេ​ជេ​ឯង ពេញ​ក្លឹប​។ បើតាម​សម្តី​មិត្តភក្តិ​បុរស​ដែល​ហៅ ពេជ្រ អា​វី​ហ្សា ពេញៗ​មាត់​ថា ប្រពន្ធ​នោះ ឲ្យ​តែ​ស្រវឹង គឺ​បញ្ចេញ​ច​រិ​ក​បែបនេះ​ចេញមក​ហើយ ដោយ​ដើរ​រករឿង​គេឯង​។​
​រឿងរ៉ាវ​ស្តីពី​ការប្រើ​ពាក្យ​គំរាម​បាញ់សម្លាប់​តារា​សិល្បៈ និង​ជា​ពិធីករ លោក អ៊ឹម ជីវ៉ា កញ្ញា អា​វី​ហ្សា បាន​សំពះលា​ទៅផ្ទះ​វិញ បន្ទាប់ពី​បុរស​ដែល​ក្អេងក្អាង​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង បាន​ចង្អុលមុខ​ស្រែក​ឡូឡា​រករឿង ព្រោះ​ឃើញ​គូស្នេហ៍​ស្និទ្ធស្នាល​ជាមួយ​បុរស​ដទៃ រហូត​បញ្ចេញ​អាកា​រៈ​ច្រ​ង៉េ​ង​ច្រ​ង៉ាង​ទៅលើ​ភាគី​ម្ខាង​។​

 

​លោក អ៊ឹម ជីវ៉ា បាន​និយាយថា លោក​អាណិត​ពេជ្រ អា​វី​ហ្សា ខណៈ​អត់​ខុស​ទេ ដឹង​អ្នកសិល្បៈ​រៀមច្បង​ជួប​ក៏​ជម្រាបសួរ ដឹងអី​ចេញ​រឿង​បែបនេះ គ្នា​ពិបាកចិត្ត​ហើយ​យល់​ពី​អារម្មណ៍​គាត់ ក៏​លែង​ចង់​មានរឿង​តែម្តង ។ ស្របពេល​មានការ​សុំទោស និង​ខ​ល​សុំឱ្យ​លោក​យោគយល់​ពី​ម្នាក់​ទៅ​ម្នាក់ លោក​ក៏​លែង​គិត ហើយ​ចង់​ធ្វើការ​ប្រចាំថ្ងៃ​ឱ្យ​សុខ​ស្រួល ទើប​សម្រេច​បិទ​បញ្ចប់​រឿងនេះ​តែម្តងទៅ​៕

ប្អូនថ្លៃ​ឧ​ញ៉ា​ឈើ គំរាម​បាញ់សម្លាប់ អ៊ឹម ជីវ៉ា នៅមុខ​ក្លឹប​

ប្អូនថ្លៃ​ឧ​ញ៉ា​ឈើ គំរាម​បាញ់សម្លាប់ អ៊ឹម ជីវ៉ា នៅមុខ​ក្លឹប​