ខំ​ទិញ​ក្រូចថ្លុង៩៩៩​ផ្លែ មក​សារភាព​ក្តី​ស្នេហ៍ តែ​នាង​និយាយ​មួយ​ម៉ាត់ ស្ទើរ​ក្អួត​ឈាម

និស្សិត​ប្រុស​ម្នាក់ នៅ​ក្នុង​ទីក្រុង Guangzhou ប្រទេស​ចិន បាន​ប្រើ​ក្រូច​ថ្លុង ចំនួន ៩៩៩​ផ្លែ ដើម្បី​សារភាព​ក្តី​ស្នេហ៍​របស់​ខ្លួន ទៅ​កាន់​នារី​ក្នុង​ក្តី​ស្រមៃ ប៉ុន្តែ​បែរ​ទទួល​បាន​ពាក្យ​មួយ​ម៉ាត់​ស្ទើរ​ក្អួត​ឈាម​ទៅ​វិញ។

 

ខំ​ទិញ​ក្រូចថ្លុង៩៩៩​ផ្លែ មក​សារភាព​ក្តី​ស្នេហ៍ តែ​នាង​និយាយ​មួយ​ម៉ាត់ ស្ទើរ​ក្អួត​ឈាម

 

និស្សិត​ប្រុស​ឆ្នាំ​ទី​៣ រូប​នេះ បាន​ច្រៀង​ចម្រៀង​មួយ​បទ និង​ទិញ​ក្រូច​ថ្លុង ចំនួន ៩៩៩​ផ្លែ ជូន​នារី​ដ៏​ស្រស់​ស្អាត​ដែល​ខ្លួន​ស្រលាញ់ ឈ្មោះ Mumu ក្នុង​អំឡុង​ពេល​សារភាព​ក្តី​ស្នេហ៍​ចំពោះ​នាង កាល​ពី​ថ្ងៃ​អាទិត្យ ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ។ ពួក​គេ​ទាំង​២​នាក់ បាន​ជួប​គ្នា ក្នុង​អំឡុង​ពេល​ចូល​រួម​សកម្មភាព​សង្គម នៅ​ឯ​សកលវិទ្យាល័យ​របស់​ពួក​គេ។

 

និស្សិត​ប្រុស​ខាង​លើ បាន​និយាយ​ទៅ​កាន់ Mumu ថា «ទេពអប្សរ​របស់​ខ្ញុំ​ចូលចិត្ត​ផ្លែ​ក្រូច​ថ្លុង ដូច្នេះ​ខ្ញុំ​បាន​ទិញ​ក្រូច​ថ្លុង ៩៩៩​ផ្លែ ដើម្បី​បង្ហាញ​ពី​ក្តី​ស្រលាញ់​របស់​ខ្ញុំ។ បង​ស្រលាញ់​អូន…»។

 

គួរ​បញ្ជាក់​ថា ក្រូច​ថ្លុង ចំនួន ៩៩៩​ផ្លែ​នោះ ត្រូវ​បាន​រៀប​ជា​រូប​បេះដូង នៅ​លើ​ដី នៃ​មជ្ឈមណ្ឌល «Guangzhou Higher Education Centre» ដែល​មាន​សិស្ស​ប្រមាណ​ជា ២០០ ០០០​នាក់។ ជាង​នេះ​ទៅ​ទៀត និស្សិត​រូប​នោះ​បាន​សរសេរ​សំបុត្រ ចំនួន ៩៩៩​សន្លឹក​ថា «ក្រូច​ថ្លុង ផ្ទុក​ក្តី​ស្នេហ៍​របស់​ខ្ញុំ​សម្រាប់​អ្នក» និង «ខ្ញុំ​នឹង​ស្រលាញ់​អ្នក​ជា​រៀង​រហូត»។

 

ក្រោយ​មក និស្សិត​ប្រុស​រូប​នោះ​បាន​ប្រកាស​ប្រាប់ នាង Mumu នៅ​ចំពោះ​មុខ​មនុស្ស​ជា​ច្រើន​ថា «ខ្ញុំ​ចូលចិត្ត​អ្នក តាំង​ពី​ខ្ញុំ​បាន​ជួប​អ្នក​ម្ល៉េះ។ តើ​អ្នក​អាច​ធ្វើ​ជា​មិត្ត​ស្រី​របស់​ខ្ញុំ​បាន​ទេ​?»។ ផ្ទុយ​ទៅ​វិញ នាង​បែរ​ជា​តប​មក​វិញ​ថា «ខ្ញុំ​មិន​ចូលចិត្ត​អ្នក​ទេ។ ខ្ញុំ​តែងតែ​មើល​ឃើញ​អ្នក ជា​មិត្ត​ល្អ​របស់​ខ្ញុំ ប៉ុន្តែ​ក្រូច​ថ្លុង​របស់​អ្នក អាច​នៅ​ជា​មួយ​ខ្ញុំ​បាន»។

 

រំពេច​នោះ នាង​បាន​សម្រេច​ចិត្ត​ចែក​ក្រូច​ថ្លុង ជា​មួយ​មនុស្ស​ជា​ច្រើន ដែល​កំពុង​ឈរ​ចោម​រោម​មើល​តែម្តង។ ក្នុង​រយៈ​ពេល ២​នាទី ក្រូច​ថ្លុង ចំនួន ៩៩៩​ផ្លែ បាន​បាត់​ស្រមោល ខណៈ​អ្នក​ខ្លះ​យក​រហូត​ដល់​ទៅ ៥​ផ្លែ​ម្នាក់​ឯង៕

 

ខំ​ទិញ​ក្រូចថ្លុង៩៩៩​ផ្លែ មក​សារភាព​ក្តី​ស្នេហ៍ តែ​នាង​និយាយ​មួយ​ម៉ាត់ ស្ទើរ​ក្អួត​ឈាម

 

ខំ​ទិញ​ក្រូចថ្លុង៩៩៩​ផ្លែ មក​សារភាព​ក្តី​ស្នេហ៍ តែ​នាង​និយាយ​មួយ​ម៉ាត់ ស្ទើរ​ក្អួត​ឈាម

 

ខំ​ទិញ​ក្រូចថ្លុង៩៩៩​ផ្លែ មក​សារភាព​ក្តី​ស្នេហ៍ តែ​នាង​និយាយ​មួយ​ម៉ាត់ ស្ទើរ​ក្អួត​ឈាម

 

ខំ​ទិញ​ក្រូចថ្លុង៩៩៩​ផ្លែ មក​សារភាព​ក្តី​ស្នេហ៍ តែ​នាង​និយាយ​មួយ​ម៉ាត់ ស្ទើរ​ក្អួត​ឈាម

 

ខំ​ទិញ​ក្រូចថ្លុង៩៩៩​ផ្លែ មក​សារភាព​ក្តី​ស្នេហ៍ តែ​នាង​និយាយ​មួយ​ម៉ាត់ ស្ទើរ​ក្អួត​ឈាម

 

ខំ​ទិញ​ក្រូចថ្លុង៩៩៩​ផ្លែ មក​សារភាព​ក្តី​ស្នេហ៍ តែ​នាង​និយាយ​មួយ​ម៉ាត់ ស្ទើរ​ក្អួត​ឈាម

 

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail