កម្មករម្នាក់ ចាប់រំលោភនារីក្រមុំ រហូតសន្លប់ស្តូកស្តឹង

6 Videos


មានភាពភ្ញាក់ផ្អើលមួយ ដោយសារតែនារីម្នាក់បានសន្លប់ស្តូកស្តឹងកាលពីព្រលប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិសាត់ ដោយសារតែ បុរសម្នាក់ចាប់រំលោភនាង ទើបបណ្តាលឲ្យនាងសន្លប់យ៉ាងនេះ ។

ជនសង្ស័យដែលចាប់រំលោភនាងរហូតដល់សន្លប់នោះ មានឈ្មោះប៉េង រិទ្ធ អាយុ២៧ឆ្នាំ មានមុខរបរជាកម្មករ និងមានទីលំនៅនៅភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកានខេត្ត ពោធិសាត់ ។ នារីវ័យក្រមុំម្នាក់ ដែលត្រូវបានគេចាប់រំលោភរហូតសន្លប់ ហើយត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ។ ចំណែកជនសង្ស័យក៏ត្រូវបានកម្លាំងអាវុធហត្ថខេត្តចាប់ឃាត់ខ្លួនបានភ្លាមៗដែរ ។

កម្មករម្នាក់ ចាប់រំលោភនារីក្រមុំ រហូតសន្លប់ស្តូកស្តឹង

អាវុហត្ថខេត្ត ពោធិសាត់ បានឲ្យដឹងថាៈ ករណីរំលោភ ដ៏សាហាវនេះ បណ្តាលឲ្យនារីរងគ្រោះសន្លប់បាត់ស្មារតី ហើយក្រុមគ្រួសារបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីររពេទ្យផង ដែរ។ហើយជនសង្ស័យត្រូវបានអាវុធហត្ថខេត្តសាកសួរតាមនិតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

សុថាត់