ជា វណ្ណារិទ្ធ ត្រៀមអញ្ជើញភ្ញៀវ ចូលរួមខួបមួយឆ្នាំរបស់អូន ហ្វេម

6 Videos


ពិធីករប្រចាំស្ថានីយទូរទស្សន៍បាយ័ន លោក ជា វណ្ណារិទ្ធ កំពុងរៀបចំអញ្ជើញភ្ញៀវ សម្រាប់ចូលរួម ពិធីខួបកំណើតរបស់កូនប្រុសសំណព្វចិត្តអូនហ្វេម គម្រប់អាយុមួយឆ្នាំ ។ ខួបកំណើតរបស់កូនប្រុស ជា វណ្ណារិទ្ធ នឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែកញ្ញា ខាងមុខនេះ ។

ជា វណ្ណារិទ្ធ ត្រៀមអញ្ជើញភ្ញៀវ ចូលរួមខួបមួយឆ្នាំរបស់អូន ហ្វេម

សម្រាប់ខួបគម្រប់អាយុមួយឆ្នាំរបស់អូនហ្វេម លោក ជា វណ្ណារិទ្ធ ត្រៀមនិងរៀបចំពិធីអធិកអធម គួរសម ។ តាមគម្រោងលោកនិងអញ្ជើញមិត្តភក្តិក្នុងនិងក្រៅសិល្បៈសម្រាប់ចូលរួមអបអរខួបកំណើតកូន ប្រុសរបស់លោកយ៉ាងច្រើនផងដែរ ។

ជា វណ្ណារិទ្ធ ត្រៀមអញ្ជើញភ្ញៀវ ចូលរួមខួបមួយឆ្នាំរបស់អូន ហ្វេម

ក្នុងនោះក៏មានមិត្តភក្តិក្នុងហ្វេសប៊ុក ខ្លះក៏មានបំណងចង់ចូលរួមពិធីខួបកំណើតរបស់ អូនហ្វេមផងដែរ ។ ពិធីខួបកំណើតរបស់អូនហ្វេមនឹងរៀបចំឡើង នៅថ្ងៃទី ១៨ ខាងមុខនេះ ។ មានការនិយាយថា ក្រៅ ពីររៀបចំខួបកំណើតអោយកូនប្រុស លោក ជា វណ្ណារិទ្ធ មានបំណងចង់ចែករំលែកអំណោយ ខ្លះៗដល់ កុមារកំព្រាក្នុងថ្ងៃនោះដែរ ។

ជា វណ្ណារិទ្ធ ត្រៀមអញ្ជើញភ្ញៀវ ចូលរួមខួបមួយឆ្នាំរបស់អូន ហ្វេម

គួរបញ្ជាក់ផងដែរថា អូនហ្វេម កំពុងទទួលបានការស្រលាញ់ចូលចិត្តពីសំណាក់មហាជនជាច្រើន ។ ថ្មីៗនេះ អូនហ្វេម ទើបនឹងទទួលជ័យលាភីក្នុងកម្មវិធី«បេប៊ីវ៉ូត»ក្នុងចំនោមកុមារឃ្យូត ឃ្យូតប្រមាណជា ១៥០០០ នាក់ ៕ ចេនី

ជា វណ្ណារិទ្ធ ត្រៀមអញ្ជើញភ្ញៀវ ចូលរួមខួបមួយឆ្នាំរបស់អូន ហ្វេមជា វណ្ណារិទ្ធ ត្រៀមអញ្ជើញភ្ញៀវ ចូលរួមខួបមួយឆ្នាំរបស់អូន ហ្វេមជា វណ្ណារិទ្ធ ត្រៀមអញ្ជើញភ្ញៀវ ចូលរួមខួបមួយឆ្នាំរបស់អូន ហ្វេមជា វណ្ណារិទ្ធ ត្រៀមអញ្ជើញភ្ញៀវ ចូលរួមខួបមួយឆ្នាំរបស់អូន ហ្វេម