Sam Allardyce ថា Rooney លេងទីតាំងណាក៏លោកមិនខ្វល់ឡើយ

គិត​ទាំង​យប់​មិញ Rooney បង្ហាញ​ខ្លួន​ឲ្យ​​ក្រុម​រហស្សនាម​តោ​កំណាច​បាន​១១៦​ប្រកួត តែ​ការ​​លេង​ភាគ​ច្រើន​ពី​មុន​មក​ គេ​មាន​តួនាទី​ជា​ខ្សែ​ប្រយុទ្ធ។ យ៉ាងណាក្ដី លោក Sam Allardyce គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​​អង់គ្លេសលើក​ឡើង​ថា ប្រធាន​ក្រុម​របស់​លោក​រូប​នេះ​អាច​លេង​នៅ​ទី​តាំង​ណាក៏​បាន​ឲ្យ​តែ​គេ​គិត​ថា ល្អ។

Ronny

គ្រូ​បង្គោល​​ទើប​ចូល​កាន់​តំណែង​​ក្រោយ​​ Euro ថ្លែង​បែប​នេះ ៖ “ខ្ញុំ​​គិត​ថា គេ​​មាន​ពិសោធន៍​ច្រើន​លើឆាក​អន្តរជាតិ​ អ៊ី​ចឹង​ គេ​អាច​ដឹង​ខ្លួនឯង​​​ថា​​ ទី​តាំង​ណា​ធ្វើ​​ឲ្យ​គេ​លេង​បាន​ល្អ ដូច្នេះ ស្រេច​តែ​​គេ​​ទេ​ថាចង់​លេង​កន្លែង​ណា​ ខ្ញុំ​គ្រាន់​តែ​សួរ​គេ​ប៉ុណ្ណោះ​ថា គេ​ចង់​លេង​ទីតាំង​ណា ខ្ញុំ​នឹង​ដាក់​គេ​លេង​កន្លែង​​នោះ​​។ សម្រាប់​ការ​ប្រកួត​យប់​មិញ ខ្ញុំ​មើល​ឃើញ​ថា គេ​លេង​បាន​ល្អ​ណាស់​ក្នុង​នាម​ជា​ខ្សែ​បម្រើ​ គឺ​ល្អ​ជាង​ខ្ញុំ​គិត​ទៅ​ទៀត​”។

ដោយឡែក Wayne Rooney ត្រូវ​ការ​​តែ​​៩​ប្រកួត​ទៀត​​ប៉ុណ្ណោះ​ដើម្បី​តាម​ស្មើ​កំណត់​ត្រា​របស់​លោក Peter Shilton ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ដល់​ទៅ​១២៥​ដង​៕

ប្រភព៖ footballworldkh

The post Sam Allardyce ថា Rooney លេងទីតាំងណាក៏លោកមិនខ្វល់ឡើយ appeared first on CamboSport.