មើល​​ឈុត​ក្រៅ​ឆាក​រឿង ”Mechanic: Resurrection” មុន​ថត​ក៏​មាន​សែន​មាន់ទា

ខ្សែ​ភាពយន្ត​បែប​ឧក្រិដ្ឋកម្ម​និង​បាញ់​ប្រហារ​ថ្មី​របស់​អាមេរិក​រឿង “Mechanic: Resurrection” ហាក់​ទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន​ក្រោយ​ចាក់​បញ្ចាំង​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន ខណៈ​ក្នុង​សប្ដាហ៍​នេះ​​ភាពយន្ត​ដែល​សម្ដែង​ដោយ​តារា​កំពូល​ប្រយុទ្ធ Jason Statham រក​បាន​៣៣,​​៥​លាន​ដុល្លារ​ពី​ជុំវិញ​ពិភពលោក។

 

មើល​​ឈុត​ក្រៅ​ឆាក​រឿង ”Mechanic: Resurrection” មុន​ថត​ក៏​មាន​សែន​មាន់ទា

 

ក្នុង​ផ្ទៃ​រឿង​ដែល​បាន​ថត​ក្នុង​បណ្ដា​ប្រទេស​ក្នុង​អាស៊ី​មួយ​ចំនួន Crian ដែល​ជា​តួ​ចិត្ត​អាក្រក់​បាន​ចាប់​ Gina សម្ដែង​ដោយ Jessica Alba ដើម្បី​គំរាមJason Statham សម្ដែង​ជា​តួ Arthur Bishop ឲ្យ​ទៅ​សម្លាប់​គូ​សត្រូវ​របស់​ខ្លួន​៣​នាក់​ដែល​នៅ​ប្រទេស​ខុស​គ្នា។​

 

យ៉ាងណាមិញ​ ប្រិយមិត្ត​ដែល​មិន​ទាន់​បាន​ទៅ​ទស្សនា​​ អាច​មើល​​ឈុត​ក្រៅ​ឆាក់​នៃ​រឿង ”Mechanic: Resurrection” សិន​ ហើយ​ប្រាកដ​ជា​ចង់​ទស្សនា​។ ក្នុង​ឈុត​ក្រៅ​ឆាក​ប្រមាណ​៨​នាទី​ក្រៅ​ពី​ឈុត​វាយ​តប់ គេ​​សង្កេត​នៅ​នាទី​៣:១៧ ​ត្បិត​តែ​ភាពយន្ត​នេះ​ជា​របស់​ហូលីវូដ តែ​ក្រុម​ការងារ​ក៏​ដូច​ជា​អ្នក​ដឹក​នាំ​បាន​នាំ​គ្នា​សែន​ផ្លែឈើ មាន់ទា អុជ​ធូប​​តាម​ទម្លាប់​តំបន់​អាស៊ី ដើម្បី​សុំ​ម្ចាស់​ទឹក​ដី​​សុំ​សេចក្ដី​សុខ ត្បិត​ភាពយន្តនេះ​ថត​ឈុត​ជា​ច្រើន​នៅ​ប្រទេស​ថៃ៕

 

 

ចុចអាន៖Jessica Alba ក្លាយ​ជា​គ្រូ​បង្រៀន​កុមារ​កំព្រា​នៅ​ខ្មែរ​ក្នុង “Mechanic: Resurrection”

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ Youtube, Wiki​​​​​