នាយ ព្រែក បង្ហើប​តម្លៃ​ចិញ្ចៀន​​ភ្ជាប់​ពាក្យ​

ខេង រតនៈ ហៅ នាយ​ ព្រែក បាន​ភ្ជាប់​ពាក្យ ជាមួយ​គូ​ដណ្ដឹង​ ជា ស្រីតី ​កាល​ពី​ម្សិល​មិញ​នៅ​គេហដ្ឋាន​ខាង​ស្រី​ខេត្ត​កំពង់​ចាម​ ក្នុង​នោះ​​ នាយ​បាន​បង្ហើប​ពី​តម្លៃ​ចិញ្ចៀន​បញ្ចាំ​ចិត្ត​នាយ​បំពាក់​ជូន​គូ​ដណ្ដឹង​​ថា​ ខ្ទង់​​ប្រហែល​១ម៉ឺន​ដុល្លារ ។

 

នាយ ព្រែក បង្ហើប​តម្លៃ​ចិញ្ចៀន​​ភ្ជាប់​ពាក្យ​

 

ជាមួយ​គ្នា​នេះ​ផង​ដែរ នាយ​ ព្រែក​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​​ការ​បង្ហាញ​ចិញ្ចៀន​ ក៏​ដូចជា​តម្លៃ​​នេះ​មិន​មែន​ចង់​សំដៅ​លើ​ការ​អួត​អាង​អ្វី​ឡើយ​ តែ​ជា​របស់​តំណាង និង​របស់​បញ្ចាំ​ចិត្ត​រវាង​នាយ​ ជាមួយ​គូ​ដណ្តឹង​។ កូន​ប្រុស​បង្កើត​តារា​កំប្លែង​យាយ យ៉យ បញ្ជាក់​ផង​ដែរ​ថា​ស្នេហា​របស់​អ្នក​ទាំង​ពីរ​មាន​រយៈ​ពេល​មួយ​ឆ្នាំ​ហើយ​ ដែល​កាល​ស្គាល់​គ្នា​ដំបូង​នៅ​ថ្ងៃ​ទី​ ០៣ ខែ កញ្ញា ឆ្នាំ​២០១៥។

 

ស្តាប់ការ​បក​ស្រាយ​រឿង​រ៉ាវ​ភ្ជាប់​ពាក្យ​ និង តម្លៃ​ចិញ្ចៀន​ ពី ខេង រតនៈ ក្នុង​វីដេអូ​ខាង​ក្រោម៖

 

 

​តួ​សម្ដែង​ក្នុង​រឿង “នេសាទ​ក្រពើ” បន្ថែម​ថា​ កម្មវិធី​​សិរី​សួស្ដី​ភ្ជាប់​ពាក្យ​ម្សិលមិញ​​ លោក​មិន​ចង់​បើក​ទូ​លាយ​ឡើយ​​៖ “ការ​ពិត​ទៅ​ថា​ចង់​ធ្វើ​ស្ងាត់​ៗ​ ត្រឹម​ជួប​​ជុំ​បងប្អូន​ និង​មិត្ត​ជិត​ស្និទ្ធ​ប៉ុន្មាន​នាក់​តែ​ប៉ុណ្ណោះ​បង ទើប​មិន​បាន​ផុស​ក្នុង​បណ្ដាញ​សង្គម​ប្រាប់​ទៅ​ដល់​បង​ៗ​សិល្បករ​ ក៏​ដូច ​Fans ​ក្នុង​បណ្ដាញ​សង្គម ដោយសារ​មិន​ចង់​រំខាន​ ចាំ​ពេល​ដល់​វេលា​រៀប​ការ​ ចាំ​ជម្រាប​ពួកគាត់។ តែ​ជាក់ស្តែង​បងប្អូន​ដែល​ចូល​រួម​ និង​ជូន​ពរ​លើស​ពី​ការ​រំពឹង​ទុក​បង​”៕

 

នាយ ព្រែក បង្ហើប​តម្លៃ​ចិញ្ចៀន​​ភ្ជាប់​ពាក្យ​

 

នាយ ព្រែក បង្ហើប​តម្លៃ​ចិញ្ចៀន​​ភ្ជាប់​ពាក្យ​

 

នាយ ព្រែក បង្ហើប​តម្លៃ​ចិញ្ចៀន​​ភ្ជាប់​ពាក្យ​

 

នាយ ព្រែក បង្ហើប​តម្លៃ​ចិញ្ចៀន​​ភ្ជាប់​ពាក្យ​

 

អត្ថបទ៖ ថា ម៉ាលីដា
រូបភាព​៖ ផ្តល់​ដោយ​ នាយ ព្រែក