ចុះ​ចាប់ទាំងព្រលឹម ​ក្រោយមាន​ក្លិនវៀតណាមក្នុងបុរី​នោះ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពី​វេលា​ម៉ោង​០៦​​ព្រឹក​ថ្ងៃ​ទី​០៦ ​កញ្ញា ២០១៦ នេះ នាយកដ្ឋាន​ស៊ើប អង្កេត និង​អនុវត្ត​នីតិ​វិធី ​​សហការ​ជាមួយស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​និងព្រះរាជ​អាជ្ញា​រង​​​សាលាដំបូង​​​ ​ចុះបង្ក្រាបជន​បរទេស (វៀតណាម) កំពុងលាក់​ខ្លួន​​ក្នុង​បុរីមួយកន្លែង ​ដោយ​​ឃាត់​​បាន​​​ចំនួន៨​នាក់ (​ស្រី​១) ។ ​

ប្រតិបត្តិការនេះ បានរកឃើញ​នៅ​ក្នុងផ្ទះ​លេខ​២០​ និង​ផ្ទះ​លេខ​២៦ លើផ្លូវ​លេខ​៤០ ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​​សែន​ជ័យ​ ​ដែលទាំង៨នាក់សុទ្ធតែជនជាតិវៀតណាមទាំងអស់ ​ក្នុងនោះ មាន​កាន់​លិខិតឆ្លងដែន ទិដ្ឋាការ​E ចំនួន៣​នាក់ តែ​គ្មាន​សៀវភៅ​ការងារ ត្រូវ​បាន​ដក​យក​លិខិតឆ្លងដែន​ មក​ធ្វើការ​ផា​ក​ពិន័យ​តាម​ច្បាប់​​ ។ រីឯមនុស្ស​៥​នាក់ទៀត គ្មាន​លិខិតឆ្លងដែន មាន​តែ​អត្តសញ្ញាណប័ណ្ណ​វៀតណាម ត្រូវ​បាន​នាំ​ខ្លួន​យក​មក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ។