Duterte ហៅ​ Obama ថា “កូន​មី​សំផឹង” ​ ធ្វើ​ឲ្យ​​​ជំនួប​ត្រូវ​បាន​លុប​ចោល

កាលពីពេលថ្មីៗនេះលោកប្រធានាធិបតេយ្យ Barack Obama បានប្រកាសលុបចោលជំនួបរវាងលោក និងប្រធានាធិបតេយ្យហ្វីលិពីនលោក Rodrigo Duterte និងធ្វើជំនួបផ្លូវការជាមួយប្រធានាធិបតីកូរ៉េខាងត្បូងជំនួសវិញក្រោយប្រធានាធិបតេយ្យហ្វីលិពិនរូបនេះហៅលោកថា “son of a bitch” ដែលមានន័យជាភាសាខ្មែរ “កូនមីសំផឹង” និងព្រមានលោកមិនឲ្យសួរសំនួរទាក់ទងនឹងសង្គ្រាមគ្រឿងញៀន (ការសំលាប់អ្នកជួញដូរគ្រឿងញៀន) ដែលបានធ្វើឲ្យមនុស្សស្លាប់អស់ជាង 2400 នាក់។

គួរបញ្ជាក់ឲ្យដឹងផងដែរថា លោក Duterte ធ្លាប់ប្រើប្រាស់ពាក្យអសុរសទៅកាន់ទូតអាមេរិកនៅហ្វីលីពីនលោក Goldberg ម្ដងរួចមកហើយ ដោយលោកបានហៅលោក Goldberg ថា “អាខ្ទើយ” មិនត្រឹមតែប៉ុណ្ណោះលោកក៏ធ្លាប់បានហៅមន្ត្រីរបស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សថា “អ្នកជំនាញឡប់ៗ” ទៀតផង៕

 


  • Duterte ហៅ​ Obama ថា “កូន​មី​សំផឹង” ​ ធ្វើ​ឲ្យ​​​ជំនួប​ត្រូវ​បាន​លុប​ចោល已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/09/06  Category:ចំនេះដឹង
Tags: