«ក្រូចថ្លុងសារភាពស្នេហ៍បេះដូងចំនួន៩៩៩»របស់យុវជនម្នាក់ ឆ្ងាញ់មាត់អ្នកចោមរោមមើល ក្រោយនាងបដិសេធ និងសុំរាប់អានត្រឹមជាមិត្ត

និស្សិតម្នាក់រស់នៅខេត្តក្វាងចូវ ប្រទេសចិន បានប្រើប្រាស់ផ្លែក្រូចថ្លុងចំនួន ៩៩៩ ផ្លែ ដើម្បីសារភាពស្នេហ៍ចំពោះនារីក្នុងក្តីសុបិន្តរបស់គាត់ ប៉ុន្តែ លទ្ធផល បានត្រឹមទឹកភ្នែកជូតក្បាលជង្គង់ និងសឹងតែមុជទឹកនឹង «ចានទៀប» ឲ្យស្លាប់ នៅចំពោះមុខមហាជនតែម្តង ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ពួកគេទាំងពីរបានជួបគ្នា នៅក្នុងអំឡុងពេលនៃការចូលរួមសកម្មភាពសង្គមមួយ នៅឯសកលវិទ្យាល័យរបស់ពួកគេ ។

បុរសខកស្នេហ៍រូបនេះ អាចត្រូវបានលឺនិយាយខណៈចូលកៀកនារីដែលមានឈ្មោះ Munu ថាៈ «ផ្លែឈើជាទីពេញចិត្តសម្រាប់ម្ចាស់ជីវិតបងគឺ ផ្លែក្រូចថ្លុង ។ ដូច្នេះហើយ ទើបបងទិញវាចំនួន ៩៩៩ ផ្លែ ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ដ៏ធំធេងរបស់បងចំពោះអូន!!!» ។

ផ្លែក្រូចថ្លុងទាំងនោះ ត្រូវបានតម្រៀបជារាងបេះដូង ដោយដាក់តាំងនៅលើកម្រាល ស្ថិតនៅពីមុខមជ្ឈមណ្ឌលអប់រំជាន់ខ្ពស់ Guangzhou ដែលជាទីកន្លែងផ្ទុកនិស្សិតប្រមាណ ២០០,០០០ នាក់ ។

បុរសនេះបន្ទាប់មក បានប្រកាសនៅចំពោះមហាជនថាៈ «បងតែងតែស្រឡាញ់អូន ចាប់តាំងពីបងបានស្គាល់អូនមក ។ តើអូនអាចធ្វើជាមិត្តស្រីរបស់បងបានទេ» ។ ភ្លាមៗនោះ នាងបានឆ្លើយតបទៅគាត់វិញថាៈ «ខ្ញុំពុំដែលមានកូនចិត្តសូម្បីបន្តិចស្រឡាញ់អ្នកទេ ។ ខ្ញុំតែងមើលឃើញអ្នកជាមិត្តភក្តិដ៏ល្អម្នាក់របស់ខ្ញុំប៉ុណ្ណោះ សុំទោសណា៎!! ប៉ុន្តែ សម្រាប់ផ្លែក្រូចថ្លុងទាំងនេះរបស់អ្នក ខ្ញុំអាចទទួលយកបាន មិនអីទេ!!!» ។

នាងបន្ទាប់មក បានសម្រេចចិត្តចែករំលែកផ្លែក្រូចថ្លុងទាំងនោះ ទៅឲ្យអ្នកដែលចោមរោមមើលគ្មានសល់ ពិតជាឈឺចិត្តណាស់!!!៕

 


«ក្រូចថ្លុងសារភាពស្នេហ៍បេះដូងចំនួន៩៩៩»របស់យុវជនម្នាក់ ឆ្ងាញ់មាត់អ្នកចោមរោមមើល ក្រោយនាងបដិសេធ និងសុំរាប់អានត្រឹមជាមិត្ត

​មេបក្សប្រឆាំង និងឥស្សរជនមួយចំនួនត្រូវគេគំរាមសម្លាប់

«ក្រូចថ្លុងសារភាពស្នេហ៍បេះដូងចំនួន៩៩៩»របស់យុវជនម្នាក់ ឆ្ងាញ់មាត់អ្នកចោមរោមមើល ក្រោយនាងបដិសេធ និងសុំរាប់អានត្រឹមជាមិត្ត

សហជីពទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ជិត១៨០ដុល្លារសម្រាប់ឆ្នាំ២០១៧