ប្ដី​ទី​១ ដើរលេងតែ​បៀ​,ប្ដី​ទី​២ ផឹកតែស្រា​និង​រករឿង​វាយ​ប្រពន្ធ​កូន​,ជម្លោះ​លើកនេះ​ ទាញ​កូន​ចុងអាប្អូនបោក​, តែ​ត្រូវ​អាបង​ចាក់​រំដោះ​ប្អូន​

ភ្នំពេញ៖  កាលពីវេលាម៉ោង៧ និង២៥នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងអញ្ចាញ៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ សាន  ម៉ាលីន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង មានប្រពន្ធឈ្មោះ ចាន់ នឿន អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ ។ ចំណែកជនដៃដល់ជាកូនចុងឈ្មោះ ប៊ុន សេង អាយុ១៨ឆ្នាំ ។
ប្រពន្ធបានឲ្យដឹងថា គាត់មានប្តីមុនបានកូន៤នាក់ ស្រី២នាក់ ប្រុស២នាក់ ហើយប្តីគាត់តែងតែដើរលេងបៀមិនគិតរកស៊ីចិញ្ចឹមប្រពន្ធកូនទេ ក៏បានលែងលះគ្នា ធ្លាក់ខ្លួនជាស្ត្រីមេម៉ាយកូន៤នាក់ ។ បន្ទាប់ពីធ្លាក់ខ្លួនជាស្ត្រីមេម៉ាយក៏បានស្គាល់គ្នាជាមួយឈ្មោះ សាន ម៉ាលីន ជាបុរសពោះម៉ាយកូនស្រីម្នាក់អាយុជាង១០ឆ្នាំ ក៏បានយកគ្នាជាប្តីប្រពន្ធរយៈពេល៧ឆ្នាំមកហើយ តែមិនមានកូនទេ គឺរស់នៅជាមួយកូនរបស់ប្រពន្ធទាំង៤នាក់ ចំណែកកូនស្រីប្តីរស់នៅស្រុកកំណើតឯណោះ ។

ប្ដី​ទី​១ ដើរលេងតែ​បៀ​,ប្ដី​ទី​២ ផឹកតែស្រា​និង​រករឿង​វាយ​ប្រពន្ធ​កូន​,ជម្លោះ​លើកនេះ​ ទាញ​កូន​ចុងអាប្អូនបោក​, តែ​ត្រូវ​អាបង​ចាក់​រំដោះ​ប្អូន​
ប្តីគាត់តែងតែផឹកស្រាជាប្រចាំគ្មានសុភមង្គលនៅក្នុងគ្រួសារទេ រហូតធ្វើឲ្យគាត់ខូចចិត្តចេះផឹកស្រាដែរ នៅថ្ងៃកើតហេតុគាត់បានទៅជួយធ្វើការប្តីចប់ម៉ោង ហើយបានអង្គុយផឹកស៊ីជាមួយស្រីៗជាកម្មករសំណង់ដូចគ្នា ចំណែកបុរសជាប្តីបានផឹកស៊ីជាមួយមិត្តភក្តិមួយវង់ផ្សេងគ្នា ។ លុះផឹកស្រាស្រវឹងហើយគាត់បានដើរទៅសុំលុយ១ម៉ឺនរៀលពីប្តីដើម្បី យកទៅទិញម្ហូបហូបទាំងអស់គ្នា ពេលនោះបុរសជាប្តីបានសួរថាយកលុយទៅណា អញអត់មានលុយទេ ប្រពន្ធក៏បានសួរថា ចុះលុយដែលទើបនឹងបើកល្ងាចមិញនោះ ហើយលុយនេះយកទៅទិញម្ហូបស៊ីទាំងអស់គ្នាតើ ទើបធ្វើឲ្យមានការឈ្លោះប្រកែកគ្នា ស្របពេលនោះកូនប្រុសឈ្មោះ ប៊ុន តូច អាយុ១៣ឆ្នាំ បានដើរមកឃើញឪពុកម្តាយឈ្លោះប្រកែកគ្នាក៏បាននិយាយថា មួយថ្ងៃៗគិតតែពីឈ្លោះប្រកែកគ្នា គ្មានសុភមង្គលសោះ ធ្វើឲ្យបុរសជាឪពុកចុងខឹងបានចាប់កូនប្រុសបោក ក៏ត្រូវកូនប្រុសច្បងឈ្មោះ ប៊ុន សេង អាយុ១៨ឆ្នាំ ឃើញឪពុកចុងវាយប្អូនប្រុសក៏បានយកកន្ត្រៃកាត់ក្រចកដែលមានចុង ស្រួចចាក់ឪពុកចុងបណ្តាលឲ្យរងរបួសធ្ងន់ ។

ប្ដី​ទី​១ ដើរលេងតែ​បៀ​,ប្ដី​ទី​២ ផឹកតែស្រា​និង​រករឿង​វាយ​ប្រពន្ធ​កូន​,ជម្លោះ​លើកនេះ​ ទាញ​កូន​ចុងអាប្អូនបោក​, តែ​ត្រូវ​អាបង​ចាក់​រំដោះ​ប្អូន​
ប្តីប្រពន្ធខាងលើនេះតែងតែឈ្លោះប្រកែកគ្នាស្ទើររាល់ថ្ងៃ ដោយសារតែរឿងលុយកាក់ ហើយប្តីប្រពន្ធនេះផឹកស្រាទាំង២នាក់ទៀតស្រវឹងពេលណាតែងតែ ឈ្លោះប្រកែកគ្នាប្រើអំពើហិង្សាវាយប្រពន្ធកូន ។ នៅថ្ងៃកើតហេតុ ពេលកំពុងតែផឹកស្រាថ្នាំទាំង២នាក់ប្តីប្រពន្ធ ដោយសារតែប្រពន្ធទៅសុំលុយ១ម៉ឺនរៀល ទើបបណ្តាលឲ្យឈ្លោះប្រកែកគ្នារហូតកើតអំពើហិង្សាធ្វើឲ្យកូនប្រុស ច្បងខឹងពេកយកកូនកន្ត្រៃចាក់ឪពុកចុងចំនួន២កន្លែងរបួសសៀតថ្កា ខាងឆ្វេង និងក្បាលពោះ ។

ប្ដី​ទី​១ ដើរលេងតែ​បៀ​,ប្ដី​ទី​២ ផឹកតែស្រា​និង​រករឿង​វាយ​ប្រពន្ធ​កូន​,ជម្លោះ​លើកនេះ​ ទាញ​កូន​ចុងអាប្អូនបោក​, តែ​ត្រូវ​អាបង​ចាក់​រំដោះ​ប្អូន​

ក្រោយពេលកើតហេតុ អ្នកជិតខាងបានហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះ កុសុមៈ ចំណែកកូនប្រុសទាំង២នាក់ និងម្តាយត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាល ត្រពាំងក្រសាំង ទើបដឹងថា កូនប្រុសច្បងជាជនដៃដល់ សមត្ថកិច្ចបានឃាត់ខ្លួនកូនប្រុសច្បងកសាងសុំណុំរឿងបញ្ជូនទៅជំនាញ ព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការតាមច្បាប់ ចំណែកស្ត្រីជាប្រពន្ធ និងកូនប្រុសប្អូនត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ ៕

ប្រភព ៖ vd7news

  • ប្ដី​ទី​១ ដើរលេងតែ​បៀ​,ប្ដី​ទី​២ ផឹកតែស្រា​និង​រករឿង​វាយ​ប្រពន្ធ​កូន​,ជម្លោះ​លើកនេះ​ ទាញ​កូន​ចុងអាប្អូនបោក​, តែ​ត្រូវ​អាបង​ចាក់​រំដោះ​ប្អូន​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/09/06  Category:ជីវិតនិងសង្គម
Tags: