កូនកាត់​ជប៉ុន​-​ឥណ្ឌា​គ្រង​មកុដ​«​បវរកញ្ញា​ជប៉ុន​ឆ្នាំ​២០១៦» គ្មាននរណាចាប់អារម្មណ៍ ព្រោះតែ…

កូនកាត់ជប៉ុន-ឥណ្ឌា កញ្ញា Priyanka Yoshikawa ថ្មីៗនេះ បានគ្រងមកុដ«បវរកញ្ញាជប៉ុនឆ្នាំ២០១៦» បន្ទាប់រយៈពេល១ឆ្នាំ ដែលម្ចាស់ពាន់រង្វាន់ Ariana Miyamoto ប្រឈមនូវប្រតិកម្មប្រឆាំងខ្លាំងក្លា ចំពោះការដែលនាងក្លាយជាស្ត្រីស្បែកខ្មៅលើកដំបូង តំណាងឲ្យប្រទេសជប៉ុន ។

គួរបញ្ជាក់ថា ភាពវឹកវរនៅលើបណ្តាញសង្គមបានចាប់ផ្តើមប្រទាញប្រទង់ ក្រោយជ័យជំនះរបស់ Miyamoto ខណៈមតិរិះគន់បានត្អូញត្អែរថា បវរកញ្ញាចក្រវាឡជប៉ុន គួរត្រូវបានតំណាងដោយជនជាតិជប៉ុន «សុទ្ធសាធ» ជាងជាងមនុស្សម្នាក់ចេញមកពីពូជសាសន៍ចម្រុះ ។

ជាមួយគ្នានេះផងដែរ នារីសម្បុរស្រអែមស្រស់ម្ចាស់មកុដឆ្នាំ២០១៦នេះ នាង Yoshikawa បានប្រាប់ AFP ក្នុងបទសម្ភាធថាៈ «ខ្ញុំមិនបានដាក់ការសង្ស័យអ្វី ឬក៏ធ្វើការប្រកួតប្រជែងវារហូតដល់ថ្ងៃនេះទេ ។ នាង Ariana បានលើកទឹកចិត្តខ្ញុំច្រើន តាមរយៈការបង្ហើបបង្ហាញខ្ញុំ ក៏ដូចជាបង្ហាញនូវគំនិតល្អៗផ្សេងដល់នារីចម្រុះជាតិសាសន៍ទាំងអស់ផងដែរ» ។

Yoshikawa កើតនៅក្នុងទីក្រុងតូក្យូ ដែលមានឈាមជ័រឪពុកជាជនជាតិឥណ្ឌា និងម្តាយជាជនជាតិជប៉ុន បានប្តេជ្ញាចិត្តបន្តប្រយុទ្ធប្រឆាំងនឹងការប្រកាន់ពូជសាសន៍ នៅក្នុងប្រទេសជប៉ុន, ទីកន្លែងដែលមានតែ ២% នៃអ្នកដែលកើតជារៀងរាល់ឆ្នាំ គឺជាជាតិសាសន៍ចម្រុះ ។

“យើងមានបញ្ហាច្រើន, យើងបានកំពុងតស៊ូ ហើយវាពិតជាឈឺចាប់ណាស់ ។ នៅពេលខ្ញុំត្រឡប់មកកាន់ប្រទេសជប៉ុន, គ្រប់គ្នាតែងបានគិតថា ខ្ញុំគឺជា«មេរោគ»”, Yoshikawa សារភាព ។ “ដូចជាប្រសិនបើពួកគេប៉ះខ្ញុំ, ពួកនឹងកំពុងប៉ះនូវអ្វីៗដែលអាក្រក់ ។ ប៉ុន្តែ ខ្ញុំសូមអរគុណទៅវិញ ព្រោះរឿងនោះបានធ្វើឲ្យខ្ញុំពិតជាខ្លាំង” ។

ទោះជាយ៉ាងណា Yoshikawa ដែលនិយាយភាសាជប៉ុន និងអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ នឹងចូលរួមប្រកួតប្រជែងសម្រាប់តំណែងបវរកញ្ញាពិភពលោកបន្តទៀត នៅក្នុងទីក្រុងវ៉ាស៊ីនតោន នៅក្នុងខែធ្នូខាងមុខនេះ ៕


Related Posts