ភ្លៀង​ធ្លាក់​រាយប៉ាយ​ស្ទើរ​គ្រប់​តំបន់ ជាពិសេស​តំបន់​មាត់សមុទ្រ​រហូតដល់​ថ្ងៃទី​១២ ខែកញ្ញា​ និពន្ធដោយ : ញឹក ស្រីល័ក្ខ       September-06-2016, 11:52 am         250

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ភ្លៀង​ធ្លាក់​រាយប៉ាយ​ស្ទើរ​គ្រប់​តំបន់ ជាពិសេស​តំបន់​មាត់សមុទ្រ​រហូតដល់​ថ្ងៃទី​១២ ខែកញ្ញា​​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ពី​ការព្យាករណ៍​អាកាសធាតុ​បន្ថែមថា ចាប់ពី​ថ្ងៃទី ០៩ ដល់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៦​នេះ តំបន់ឆ្នេរ និង​លើ​ផ្ទៃសមុទ្រ មាន​ខ្យល់​បក់បោក​ខ្លាំង រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់​។ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានស្នើ​ឲ្យ​ប្រជា​នេសាទ និង​អ្នកទេសចរ​តាម​ឆ្នេរ និង​កោះ បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ស្ថានភាព​អាកាសធាតុ​នេះ​។ នេះ​បើ​យោងតាម​ការព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​។​

​ចាប់ពី​ថ្ងៃទី ០៦ ដល់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៦​នេះ ខ្យល់មូសុង​និរតី និង​កំពុង​បង្កើន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា និង​លើ​ឈូង​សមុទ្រ​ថៃ​។ លើសពីនេះ ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​កំពុង​អូស​កាត់​លើ​អាង​មេគង្គ​នោះ និង​រំកិល​ចុះ​ជា​បន្ត​បន្ទាប់មក​ភាគខាងត្បូង ហើយ​នៅ​ថ្ងៃទី​១១ ខែកញ្ញា​នេះ ប្រព័ន្ធ​សម្ពាធ​ទាប អាច​និង​អូស​កាត់​លើ​ខេត្តស្ទឹងត្រែង​។​

​ផ្អែក​តាម​ការព្យាករណ៍​នេះ ស្ថានភាព​អាកាសធាតុ​មានការ​ប្រែប្រួល​នៅតាម​តំបន់​មួយចំនួន នៅក្នុង​នោះ​តំបន់​មាត់សមុទ្រ ភ្លៀង​នឹង​ចាប់ផ្ដើម​ធ្លាក់​ជាមួយនិង​បរិមាណ​កើនឡើង​ច្រើន​ជា​បន្តបន្ទាប់ ជាពិសេស ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ​។​

​ដោយឡែក​ស្ថានភាព​អាកាសធាតុ​តំបន់​វាលទំនាប និង​តំបន់​ខ្ពង់រាប របាយ​ទឹកភ្លៀង​អាច​នឹង​ធ្លាក់​រាយប៉ាយ​ជាមួយនិង​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន​។​

​ក្រសួង​ធនធានទឹក ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​ប្រជា​នេសាទ និង​អ្នកទេសចរ​តាម​កោះ ឆ្នេរ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​អាកាសធាតុ​បែបនេះ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ ដោយ​យថាហេតុ​៕