ឲ្យ​ស្រី​ស្អាត​ដោះអាវ​កាន់​ស្លាក​ចរាចរណ៍​យុទ្ធសាស្ត្រ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​​​នៅ​រុស្ស៊ី

ដោយមើលឃើញពីការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ដែលបង្ករដោយការបើកបរល្បឿនហួសកំណត់ ក្រុមអ្នកជំនាញនៃប្រទេសរុស្ស៊ីក៏បានប្រើប្រាស់មធ្យោបាយថ្មីគឺ ឲ្យស្រីស្អាតដោះអាវកាន់ស្លាកចរាចរណ៍។

បើតាមការបញ្ជាក់របស់លោកស្រី Avtodrizhenia ដែលជាអ្នកបង្កើតឲ្យមានគម្រោងមួយនេះបានឲ្យដឹងថា មូលហេតុដែលលោកស្រីជ្រើសរើសយកវិធីសាស្ត្រនេះ ដោយសារភាគច្រើននៃអ្នកបើកបរហួសល្បឿនកំណត់គឺជាបុរស ហើយការប្រើប្រាស់ស្រីស្អាតដោះអាវកាន់ស្លាកចរាចរណ៍នេះ នឹងធ្វើឲ្យអ្នកបើកបរទាំងនោះបន្ថយល្បឿនដើម្បីមើលស្រីទាំងនោះ។

គួរបញ្ជាក់ឲ្យដឹងផងដែរថាយុទ្ធនាការនេះមានតាំងពី ឆ្នាំ ២០១៣ មកម្ល៉េះ ហើយវាបានក្លាយជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយចំនួនមនុស្សស្លាប់ជាង ៣ ម៉ឺននាក់ ក្នុង ១ ឆ្នាំនៅលើដងផ្លូវប្រទេសរុស្ស៊ី៕


  • ឲ្យ​ស្រី​ស្អាត​ដោះអាវ​កាន់​ស្លាក​ចរាចរណ៍​យុទ្ធសាស្ត្រ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​​​នៅ​រុស្ស៊ី已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/09/06  Category:ជីវិតនិងសង្គម
Tags: