រលក​សមុទ្រ​ខ្ពស់​ៗ​​ និង​ខ្យល់​បក់​ខ្លាំង​នៅ​តំបន់​ឆ្នេរ អាច​កើត​មាន​​ពី​ថ្ងៃ​៩ ដល់ ១២​កញ្ញា

តាម​ការ​ផ្សាយ​​​​​របស់​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​ ប៉ុន្មាន​ម៉ោង​មុន​នេះ​ បាន​ជូន​ដំណឹង​​ដល់​សាធារណ​ជន​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ នៅ​​តាម​តំបន់​ឆ្នេរ និង​លើ​ផ្ទៃ​សមុទ្រ​ ដោយ​សារ​​ឥទ្ធិពល​នៃ​ខ្យល់​មូសុង​និរតី។

 

រលក​សមុទ្រ​ខ្ពស់​ៗ​​ និង​ខ្យល់​បក់​ខ្លាំង​នៅ​តំបន់​ឆ្នេរ អាច​កើត​មាន​​ពី​ថ្ងៃ​៩ ដល់ ១២​កញ្ញា

 

​តាម​​​ព្យាករណ៍​អាកាស​ធាតុ​របស់​ក្រសួង​បាន​បង្ហាញ​ថា ចាប់​ពី​ថ្ងៃ​​ទី ០៩ ដល់​ថ្ងៃ​ទី​១២ កញ្ញា ២០១៦ ខាង​មុខ​នេះ​នៅ​តំបន់​ឆ្នេរ និង​លើ​ផ្ទៃ​សមុទ្រ អាច​មាន​ខ្យល់​​បោក​បក់​ខ្លាំង និង​រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់​ៗ ។

 

នៅ​តំបន់​មាត់​សមុទ្រ​​ ភ្លៀង​នឹង​ចាប់​ផ្ដើម​ធ្លាក់​​ច្រើន​ជា​បន្ត​បន្ទាប់​ ជា​ពិសេស​ ខេត្ត​កោះ​កុង និង​ ខេត្ត​ព្រះ​សីហនុ។ ដោយ​ឡែក​ នៅ​តាម​តំបន់​វាល​ទំនាប និង​ខ្ពង់​រាប អាច​នឹង​មាន​របាយ​ទឹក​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​មធ្យម​ទៅ​ច្រើន៕

 

រលក​សមុទ្រ​ខ្ពស់​ៗ​​ និង​ខ្យល់​បក់​ខ្លាំង​នៅ​តំបន់​ឆ្នេរ អាច​កើត​មាន​​ពី​ថ្ងៃ​៩ ដល់ ១២​កញ្ញា

​​​​អត្ថបទ៖ មាន រតនា