Messi ​​អាច​នឹង​អវត្តមាន​ដល់​ប្រកួត​ UEFA Champions League

Lionel Messi ​តារា​ឆ្នើម​ក្រុម​ FC Barcelona អាច​នឹង​អវត្តមាន​​ដល់​​ការ​ប្រកួត​​​ពាន​រង្វាន់​ UEFA Champions League វគ្គ​ចែក​ពូល​​ប្រកួត​ដំបូង ដោយសារ​មាន​បញ្ហា​របួស​​ក្រលៀន។

 

Messi ​​អាច​នឹង​អវត្តមាន​ដល់​ប្រកួត​ UEFA Champions League

Lionel Messi ​តារា​ឆ្នើម​ក្រុម​ FC Barcelona

 

ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​ បាន​វិល​ត្រឡប់​ពី​ក្រុម​ជម្រើស​ជាតិ​ទៅ​​ដល់​ក្លឹប​ Barca ​​កាល​ថ្ងៃ​ច័ន្ទ ដើម្បី​ជួប​គ្រូពេទ្យ​របស់​ក្លឹប។ បន្ទាប់​ពិនិត្យ​រួច​ លទ្ធផល​បាន​បង្ហាញ​ថា Messi ​​​មាន​បញ្ហា​​សាច់ដុំ​ក្រលៀន​ឆ្វេង​បន្តិច​បន្តួច ​ប៉ុន្តែ​មិន​មែន​ជា​របួស​ធំ​ដុំ​អ្វី​ឡើយ។ យ៉ាងណាក្ដី ​គ្រូ​ពេទ្យ​របស់​ក្លឹប​​តម្រូវ​ឲ្យ​កីឡាករ​រូប​នេះ​ បន្ថយ​ការ​ហ្វឹកហាត់​ពីរ​បី​ថ្ងៃ ហើយ​ចំពោះ​រឿង​អាច​លេង​បាន​នៅ​ពេល​​ណា​នោះ អាស្រ័យ​លើ​​អាការៈ​របួស​​ជាសះស្បើយ​១០០%​សិន។

 

Messi ​​អាច​នឹង​អវត្តមាន​ដល់​ប្រកួត​ UEFA Champions League

 

Messi ​លេង​៩០​នាទី​ពេញ​គ្រប់​ការ​ប្រកួត​ឲ្យ​ក្រុម​ Barca រដូវ​កាល​ថ្មី​​នេះ​ តាំង​ពី​ប្រកួត​ Spanish Super Cup ​ទាំង​២​ជើង​ និង​ប្រកួត​ La Liga ទល់​នឹង​ Betis និង​ Athletic Bilbao ​ទៀត​ ​ហើយ​ស៊ុត​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ​បាន​៣​គ្រាប់​ហើយ។ ​ក្រោយ​មក​ កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​ ​ក៏​លេង​ឲ្យ​​អាហ្សង់ទីន​ពេញ​៩០​នាទី​ទៀត​ និង​ស៊ុត​គ្រាប់​ជ័យ​ជម្នះ​ឈ្នះ​លើ​អ៊ុយរុយហ្គាយ ១-០ ​ផង​ដែរ ​មុន​ជួប​បញ្ហា​របួស។

 

Messi ​​អាច​នឹង​អវត្តមាន​ដល់​ប្រកួត​ UEFA Champions League

 

Barca ​នឹង​ត្រូវ​ប៉ះ​ក្រុម​ Alaves ​នៅ​ថ្ងៃ​សៅរ៍​ ក្នុង​ប្រកួត​ La Liga ​ហើយ​បន្ទាប់​​មក​ត្រូវ​ប៉ះ​ Celtic ​ក្នុង​ការ​ប្រកួត​​បើក​ឆាក​ UEFA Champions League វគ្គ​ចែក​ពូល​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​ ខណៈ​ដែល​ Messi អាច​នឹង​អវត្តមាន​​​ពី​ការ​ប្រកួត​នៅ​កីឡដ្ឋាន​ Nou Camp ​ទាំង​២​ប្រកួត​​នេះ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ SPORT