កែវ​ រំចង់​ បង្ហើប​ឲ្យ​ដឹង​ពី​​តម្លៃ​ខ្លួន​ចេញ​ទៅ​​វ៉ៃ​​នៅ​បារាំង​​ខែ​ក្រោយ

នេះ​អាច​ចាត់​ទុក​ថា​ ជា​លើក​ដំបូង​ហើយ​ដែល​អ្នក​ប្រដាល់​កម្ពុជា​លេច​មុខ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​លំដាប់​អន្តរជាតិ​នៅ​លើ​ទឹក​ដី​បារាំង​ និង​ជា​ឱកាស​ដែល​កីឡាករ​កម្ពុជា​បង្ហាញ​សមត្ថភាព​ឲ្យ​ពិភព​លោក​បាន​ស្គាល់​ និង​រក​ចំណូល​បន្ថែម​ទៀត។

 

កែវ​ រំចង់​ បង្ហើប​ឲ្យ​ដឹង​ពី​​តម្លៃ​ខ្លួន​ចេញ​ទៅ​​វ៉ៃ​​នៅ​បារាំង​​ខែ​ក្រោយ កែវ រំចង់

 

កែវ រំចង់​បាន​ប្រាប់​ថា​ រូប​គេ​ពិត​ជា​មាន​ឈ្មោះ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ The Best of Siem នា​ថ្ងៃ​ទី​២៩​ ខែ​តុលា ឆ្នាំ​២០១៦​ខាង​មុខ​នៅ​ប្រទេស​បារាំង​មែន។ ពាក់​ព័ន្ធ​នឹង​ការ​ប្រកួត​នេះ​ កីឡាករ​នៅ​ខេត្ត​បាត់ដំបង​រូប​នេះ​បាន​ប្រាប់​ថា​ រូប​គេ​ទទួល​បាន​តម្លៃ​ខ្លួន​ចំនួន​២៥០០​អឺរ៉ូ (​ជិត​៣​ពាន់​ដុល្លារ​អាមេរិក»​ដោយ​មិន​គិត​ថា ឈ្នះ​ ឬ​ចាញ់​នោះ​ទេ​គឺ​ទទួល​បាន​តម្លៃ​ខ្លួន​​ចំនួន​នេះ។ យ៉ាង​ណា​ សម្រាប់​​អ្នក​ឈ្នះ​នឹង​ទទួល​បាន​ខ្សែ​ក្រវាត់។

 

ជើង​ខ្លាំង​កម្ពុជា​ កែវ រំចង់ នឹង​ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​ម្ចាស់​ផ្ទះ​បារាំង​ Morgan Adrar ដែល​មាន​បទ​ពិសោធន៍​ជោកជាំ​ក្នុង​អាជីព​ប្រដាល់​សេរី។

 

កែវ​ រំចង់​ បង្ហើប​ឲ្យ​ដឹង​ពី​​តម្លៃ​ខ្លួន​ចេញ​ទៅ​​វ៉ៃ​​នៅ​បារាំង​​ខែ​ក្រោយកែវ រំចង់

 

តាម​ពិត​ទៅ​​កីឡាករ​កម្ពុជា​រូប​នេះ​ធ្លាប់​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​២​ដង​ និង​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ថែម​ទៀត​ ប៉ុន្តែ​ជា​ការ​រៀប​ចំ​របស់​សហព័ន្ធ​គុន​ខ្មែរ​នៅ​ប្រទេស​បារាំង។ សម្រាប់​ការ​ប្រកួត​លើក​នេះ​ត្រូវ​បាន​គេ​ដឹង​ថា រៀប​ចំ​ធំ​ដែល​ប្រជុំ​ដោយ​កំពូល​ជើង​ខ្លាំង​ជា​ច្រើន​រួម​ទាំង​កីឡាករ​ថៃ​ប៉ះ​កីឡាករ​បារាំង៕

 

មើល​ការ​វ៉ៃរបស់​កីឡាករបារាំង  Morgan Adrar ដែលប្រកួតនឹងកីឡាករថៃ Saenchai

 

 

អត្ថបទ៖​ នួន​ ស៊ីណា​