គុណប្រយោជន៍នៃការលាបប្រទាលកន្ទុយក្រពើទៅលើស្បែក

ប្រទាលកន្ទុយក្រពើ ​គឺពេញនិយមបំផុតព្រោះវាជាឱសថធម្មជាតិ ​ក្នុងប្រទាលកន្ទុយក្រពើផងដែរ ​វាផ្ទុកនូវសមាសធាតុដែរមានប្រយោជន៍ណាស់ ​សម្រាប់សុខភាពស្បែកយើង។​ ទោះបីជាយ៉ាងណាក៏ដោយ មិនមែនសុទ្ធតែគ្រប់គ្នា​ ដឹងពីសក្តានុពលនៃប្រភេទកូនរុក្ខជាតិនេះទេ​ វាមានសារប្រយោជន៍​ណាស់​ ដែលអ្នកត្រូវតែរៀន​ ពីអ្វីដែលធ្វើឱ្យប្រទាលកន្ទុយក្រពើនេះជារុក្ខជាតិដ៏ល្អបំផុត ​សម្រាប់សុខភាពយើង។​
១.​ ​ព្យាបាលទៅលើបញ្ហាមុន៖ ​ក្មេងជំទង់ព្រមទាំងមនុស្សពេញវ័យផងដែរ​ តែងតែមានបញ្ហាមុន​ អ្នកខ្លះមិនអាចព្យាបាលវាភ្លាមៗ​ ​រហូតមុននេះបង្ករទៅបញ្ហាធ្ហន់ធ្ងរ ​ធ្វើឱ្យខូងស្បែកមុខទៀត ។​ ​វិធីនៃការប្រើ យកទឹកប្រទាលកន្ទុយក្រពើ ​ពីរទៅបីស្លាបព្រា​ ដាក់ក្រូចឆ្មាចូល​ ​​បន្ទាប់មកយកម​​​កលាបលើផ្ទៃមុខរបស់អ្នកទុក ១៥ទៅ២០នាទី បន្ទាប់ពីនោះមកលាងវាចោល ដោយទឹកស្អាត។​២. ​ការពារទៅលើកម្តៅព្រះអាទិត្យ៖​ អ្នកតែងចំណាយពេលវេលារបស់​អ្នកចេញទៅក្រៅ ​តែពេលខ្លះអ្នកមិនដឹងពីផលវិបាកដែលត្រូវកម្តៅថ្ងៃនោះទេ​ ត្រូវកម្តៅខ្លាំនិងរយះពេលយូរនឹងធ្វើឱ្យផ្ទៃមុខរបស់អ្នកខូច ។ ដំណោះស្រាយបញ្ហានេះ អ្នកអាចប្រើប្រាស់នូវជែល(gel)ប្រទាលកន្ទុយក្រពើនៅលើ​ផ្ទៃមុខរបស់អ្នកបាន។​៣. ​ព្យាបាលទៅលើសត្វល្អិតទិចឬខាំ៖ ​ផ្សេងពីនេះនៃការប្រើប្រាស់ប្រទាល​ កន្ទុយក្រពើ ​អាចព្យាបាលទៅលើបញ្ហាសត្វល្អិតទិចឬខាំ​ ឬការរលាកផ្សេងទៀត។ ​វាមានតម្លៃណាស់នៅក្នុងការព្យាបាលទៅលើបញ្ហានៃការរលាក ​វាអាចនាំយកមក ​វិញនូវស្បែកដែលភ្លឺរលោងបែបធម្មជាតិមកវិញ។​៤. ​ការពារការចាស់មុនអាយុ៖ ពេលខ្លះយើងមានអាយុតិចទេ ​តែហេតុអីបាន ​ជាមើលទៅឃើញយើងចាស់ម្លេះ ​ព្រោះពេលខ្លះដោយសារតែការហត់នឿយនឹងការងារផ្សេងផ្សេងៗ ​ដែលបណ្តាលឱ្យយើងចាស់មុនះអាយុ ​ជាពិសេសក្រឡេកទៅលើផ្ទៃ​មុខផ្ទាល់តែម្តង។ ​លោកអ្នកអាចសាកល្បងប្រើ​ប្រាស់​ ប្រទាល់កន្ទុយក្រពើដើម្បីជួយការពារនូវការចាស់មុនអាយុផងដែរ។ ​លាបវានៅលើផ្ទៃមុខដោយទុក ​តរយះពេល៣០នាទី ​បន្ទាប់មកចាំលាងសម្អាតដោយទឹកស្អានោះផ្ទៃមុខរបស់អ្នក​ មើលទៅនឹងរលោងស្អាតហើយក្មេងជាងវ័យជាមិនខាន។ ​

គុណប្រយោជន៍នៃការលាបប្រទាលកន្ទុយក្រពើទៅលើស្បែកប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.healthybuilderz.com