៣​ចំនុច​បញ្ជាក់ថា​អ្នក​មាន​ផ្ទៃពោះ​

៣​ចំនុច​បញ្ជាក់ថា​អ្នក​មាន​ផ្ទៃពោះ​

​មាន​នារី​មួយចំនួន​នៅ​ពេល​ដែល​មាន​ផ្ទៃពោះ​បែរជា​មិនដឹង​ទៅ​វិញ ដោយ​ជួនកាល​មិន​ប្រយ័ត្ន​ដោយសារ​មិន​ដឹង ហើយក៏​អាច​បាត់បង់​ក៏មាន​ដែរ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ចំនុច​ទាំង​៣​ដែល​អាច​បញ្ជាក់​ថា​អ្នក​មាន​ផ្ទៃពោះ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​ចំនុច​ដំបូង​គេ​គឺ​គ្មាន​រដូវ​។ ថ្វី​ត្បិត​តែ​វា​ពុំ​សូវ​ជាក់លាក់​ក៏​ដោយ ប៉ុន្តែ​នៅពេលដែល​គ្មាន​រដូវ វា​បញ្ជាក់​ថា​រាងកាយ​អ្នក​កំពុង​ប្រែប្រួល​ហើយ ដូចនេះ​អ្នក​គួរតែ​ទៅពិនិត្យ​ជាបន្ទាន់​ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​។​
  2. ​អ្នក​អាច​មាន​អា​ការៈចង់​ក្អួត​នៅ​ពេល​ព្រឹក ឬ​នៅ​គ្រប់​ពេល​ក្នុង​រយៈពេល​មួយថ្ងៃ​។​
  3. ​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​អាច​បត់ជើងតូច​ច្រើន​ខុសពី​ធម្មតា​បាន ដោយសារតែ​រាងកាយ​របស់​កូន​ចាប់ផ្តើម​លូតលាស់​ក្នុង​រាងកាយ​អ្នក​។ ដូចនេះ​នៅពេល​ដែល​អ្នក​មាន​ចំនុច​ទាំងបី​ខាងលើ​នេះ អ្នក​គួរតែ​ទៅ​ពិនិត្យ​ដើម្បី​ឲ្យដឹង​ច្បាស់​ពី​បញ្ហា​សុខភាព​អ្នក​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។