ដំណឹង​ល្អ! BTV-News ផ្សាយ​បន្ដ​ផ្ទាល់​ពាន AFF U-19 ពី​​ប្រ​ទេស​​វៀត​ណាម

(ភ្នំពេញ)៖ យោងតាមសម្ដីលោក គង់ ហួន អ្នកព័ត៌មានកីឡាទូរទស្សន៍ BTV-News បានប្រកាសពីព្រឹកមិញ​ថា ក្រុម​ការ​ងារ​របស់​លោក​នឹង​ធ្វើ​ការ​ផ្សាយ​បន្ដ​ផ្ទាល់​ពាន​រង្វាន់ AFF U19 Championship 2016 ពីប្រទេសវៀតណាមរហូតដល់វគ្គផ្ដាច់ព្រ័ត្រតែម្ដង ខណៈ​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម ១៩​ឆ្នាំ​កម្ពុជា (U-19) នឹង​ចេញ​ដំណើរ​ទៅ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​យុវជន​ប្រចាំ​តំបន់​អាស៊ាននេះ នៅថ្ងៃទី០៩ ខែកញ្ញាខាងមុខ។

khmer16

នេះគឺជាដំណឹងល្អសម្រាប់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជា ដែលកំពុងរង់ចាំយ៉ាងអន្ទះសារ ទម្រាំទទួលបានព័ត៌មាន​ពី​ការ​ផ្សាយ​បន្ដ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍ BTV-News ដើម្បីរួមចំណែកផ្ដល់កម្លាំងចិត្តដល់ក្រុមយុវជនកម្ពុជា ដែលនឹងមានវត្តមានចូលរួម​ដែរ​នោះ​។ អ្វី​ដែល​ពិសេស​គឺ BTV នឹង​ធ្វើ​ការ​ផ្សាយ​បន្ដ​ផ្ទាល់​ក្នុង​១​ថ្ងៃ ២​ប្រកួត​រហូត​ដល់​រក​ឃើញ​ក្រុម​ជើងឯកទៀតផង។

សូមរំឮកថា ក្រុម U-19 កម្ពុជា គឺស្ថិតក្នុងពូល B ជាមួយក្រុមខ្លាំងថៃ មីយ៉ាន់ម៉ា អូស្រ្ដាលី ឡាវ និងក្រុមយុវជនឥណ្ឌូនេស៊ី។ ចំពោះ​កម្ម​វិធី​ប្រកួត​គឺ​ពូល A នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​មុន​គេ នៅថ្ងៃទី១១ ខែកញ្ញា បន្ទាប់មកទើបបពូល B ប្រកួតនៅថ្ងៃបន្ទាប់ ក្នុងនោះក្រុម U-19 កម្ពុជា ត្រូវជួបក្រុម U-19 អូស្រ្ដាលី ដែលជាឧបសគ្គធំមុនគេ ក្នុងព្រឹត្តិការណ៍នេះផងដែរ៕

ប្រភពពី khmertalking

The post ដំណឹង​ល្អ! BTV-News ផ្សាយ​បន្ដ​ផ្ទាល់​ពាន AFF U-19 ពី​​ប្រ​ទេស​​វៀត​ណាម appeared first on CamboSport.