បេក្ខនារី Cambodian Idol ក្នុងរដូវកាលខុសគ្នា ២ រូប ធ្វើឱ្យគណៈកម្មការសើចចុកពោះ (មានវីដេអូ)

6 Videos


មានបេក្ខនារី ២ រូបក្នុងរដូវកាលខុសគ្នានៃកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol បានបង្កឱ្យកម្មវិធី ក៏ដូចជាគណៈកម្មការ ព្រមទាំងមហាជនបានសើចសប្បាយរីករាយដោយសារវោហារស័ព្ទចាក់ទឹកមិនលិចរបស់ពួកគេ ។

បេក្ខនារី Cambodian Idol ក្នុងរដូវកាលខុសគ្នា ២ រូប ធ្វើឱ្យគណៈកម្មការសើចចុកពោះ (មានវីដេអូ)

ប្រិយមិត្តប្រហែលជានៅចាំបេក្ខនារីម្នាក់ក្នុងរដូវកាលទី ១ គឺកញ្ញា មុត សាវៃ ។ បេក្ខនារីរូបនេះធ្លាប់បានបង្កបរិយាកាសរីករាយក្នុងកម្មវិធី រហូតធ្វើឱ្យគណៈកម្មការ ព្រមទាំងមហាជនសើចឡើងចុកពោះដោយសារនាង ។ ដោយឡែកនៅក្នុងរដូវកាលទី ២ នេះក៏មានបេក្ខនារីម្នាក់ទៀតដែលពូកែវោហារស័ព្ទដូច មុត សាវៃ ដែរ នោះគឺបេក្ខនារី ចន ដាវ៉ាន់ ។ បេក្ខនារីរូបនេះមិនត្រឹមតែពូកែវោហារស័ព្ទចាក់ទឹកមិនលិច ធ្វើឱ្យគណៈកម្មការ និង មហាជនបានសើចសប្បាយទេ នាងថែមទាំងច្រៀង និង ស្មូតបានពីរោះទៀតផង រហូតដល់សម្តេច ហ៊ុន សែន លើកសរសើរនាងមិនដាច់ពីមាត់ ។

បេក្ខនារី Cambodian Idol ក្នុងរដូវកាលខុសគ្នា ២ រូប ធ្វើឱ្យគណៈកម្មការសើចចុកពោះ (មានវីដេអូ)

គួររំឭកថា មុត សាវៃ គឺជាបេក្ខនារីរដូវកាលទី ១ ម្នាក់ក្នុងកម្មវិធីខាងលើ នាងមានអាយុ ១៩ ឆ្នាំ មកពីខេត្តកំពុងឆ្នាំង ដែលកាលណោះនាងបានលើកយកបទ «ជាតិក្រោយសុំធ្វើប្រពន្ធបង» មកបកស្រាយ ហើយទទួលបានការ «yes» ចំនួនបីពីគណៈកម្មការ ។ ចំណែកឯ ចន ដាវ៉ាន់ គឺជាបេក្ខនារីក្នុងរដូវកាលទី ២ មានអាយុ ២៣ ឆ្នាំ មកពីខេត្តកំពុងស្ពឺ នាងបានលើកយកបទ «វណ្ណៈសង្គម» មកបកស្រាយ និង ទទួលបាន «yes» បួនពីគណៈកម្មការ ។

បេក្ខនារី Cambodian Idol ក្នុងរដូវកាលខុសគ្នា ២ រូប ធ្វើឱ្យគណៈកម្មការសើចចុកពោះ (មានវីដេអូ)

តើបេក្ខនារីCambodian Idol ក្នុងរដូវកាលទាំងពីរមុត សាវៃ និង ចន ដាវ៉ាន់ ពូកែសម្តី និង មានវោហារស័ព្ទចាក់ទឹកមិនលិចយ៉ាងណា តោះទស្សនាវីដេអូទាំងអស់គ្នា ៕ សាកល

បេក្ខនារី Cambodian Idol ក្នុងរដូវកាលខុសគ្នា ២ រូប ធ្វើឱ្យគណៈកម្មការសើចចុកពោះ (មានវីដេអូ)បេក្ខនារី Cambodian Idol ក្នុងរដូវកាលខុសគ្នា ២ រូប ធ្វើឱ្យគណៈកម្មការសើចចុកពោះ (មានវីដេអូ)បេក្ខនារី Cambodian Idol ក្នុងរដូវកាលខុសគ្នា ២ រូប ធ្វើឱ្យគណៈកម្មការសើចចុកពោះ (មានវីដេអូ)បេក្ខនារី Cambodian Idol ក្នុងរដូវកាលខុសគ្នា ២ រូប ធ្វើឱ្យគណៈកម្មការសើចចុកពោះ (មានវីដេអូ)

  • មុត សាវៃ បេក្ខនារីរដូវកាលទី ១

  • ចន ដាវ៉ាន់ បេក្ខនារីរដូវកាលទី ២