​កូន​បាន​១២​ខែ​គួរតែ​មើលថែទាំ​បែបណា​?

​កូន​បាន​១២​ខែ​គួរតែ​មើលថែទាំ​បែបណា​?

​នៅពេល​ដែល​កូន​បាន​អាយុ​១២​ខែ នោះ​មានន័យ​ថា​កូន​បាន​មួយ​ខួប​ហើយ​។ ដូចនេះ​របៀប​នៃ​ការ​មើលថែទាំ​គឺ​មិន​ត្រូវ​ដូចជា​វិធី​ចាស់​នោះទេ​។ តើ​មាន​វិធី​ថែទាំ និង​ចិញ្ចឹម​បីបាច់​តាម​ណា​ខ្លះ​ទៅ​?

​នៅពេល​ដែល​កូន​បាន​មួយ​ខួប អ្នក​គួរតែ​វឹក​ហាត់​ឲ្យគេ​ប្រើ​ម្រាមដៃ​ច្រើន ដោយ​អ្នក​អាចឲ្យ​គេ​បើក​សៀវភៅ​ដែល​មាន​រូបភាព​ជា​ច្រើ​ន​មើល​ឲ្យបាន​ច្រើនដង​។ ម្យ៉ាងទៀត​អ្នក​ក៏​អាច​កាន់​ដៃ​របស់​កូន​ដើម្បី​ចង្អុ​ររូប​ក្នុង​សៀវភៅ​ដែរ ដើម្បីឲ្យ​គេ​មាន​ទម្លាប់​អាន​សៀវភៅ​ច្រើន​នៅពេល​ធំ​ឡើង​។ ជាងនេះទៅទៀត អ្នក​គួរតែ​វឹក​ហាត់​កូន​ឲ្យ​ដើរ ដោយ​នៅពេល​ដែល​គេ​ដួល អ្នក​មិន​ត្រូវរ​ត់​ទៅ​ចាប់​គេ​ឡើង​មក​ទេ អ្នក​គួរតែ​បង្រៀន​គេ​ឲ្យ​ក្រោកឈរ​ឡើង​ដោយ​ខ្លួនឯង ទើប​គេ​អាច​ក្លាយជា​មនុស្ស​ដែល​មាន​ភាពរឹងមាំ​បាន​នៅ​ថ្ងៃ​អនាគត​។ អ្នក​ក៏​ត្រូវតែ​វឹក​ហាត់​កូន​ឲ្យ​និយាយ​ឲ្យ​បាន​ច្រើន​ដែរ ដោយ​នៅពេល​ដែល​គេ​ចង់​បាន​របស់​អ្វី អ្នក​មិន​គួរ​ទៅ​យក​ភ្លាម​នោះ​ទេ អ្នក​គួរតែ​ចាំ​ដល់​កូន​និយាយ​ចេញ​មក​ទើប​យក​ឲ្យគេ នោះ​គេ​នឹង​ឆាប់​ចេះ​និយាយ​ហើយ​។ នៅពេល​ដែល​កូន​រៀន​ដើរ អ្នក​មិន​គួរឲ្យ​គេ​ពាក់​ស្បែកជើង​នោះទេ អ្នក​គួរតែ​ឲ្យគេ​ដើរ​ដោយ​ជើង​ទទេរ​វិញ​ទើប​កូន​អាច​ងាយស្រួល​ដើរ​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។