និស្សិតអភ័ព្វស្នេហ៍ យកស្ទាយរៀបក្រូចថ្លុង ៩៩៩ផ្លែ ចេញជារាងបេះដូង ដើម្បីសុំមិត្តស្រីរៀបការ ជាលទ្ធផលបានត្រឹមខកចិត្ត

ចិន៖ កាលពីថ្ងៃអាទិត្យ ទី៤ កញ្ញា ឆ្នាំ២០១៦ មនុស្សម្នាជាច្រើន បានចោមរោមមើល ទាំងភ័យអរ និងរំភើបជំនួស  នៅពេលឃើញនិស្សិតស្មោះស្នេហ៍ម្នាក់ សុំមិត្តស្រីរៀបការយ៉ាងផ្អែមល្ហែម។ តែជាលទ្ធផល បានត្រឹមតែខូចចិត្តលើសដើមក្រោយពីបានលឺសម្តី មួយឃ្លាចុងក្រោយ ដ៏មុតស្រួចពីមិត្តស្រីរបស់ខ្លួន

ធ្លាប់តែឃើញគេសុំស្នេហ៍ទិញដូចជាផ្កាកូឡាប ៩៩៩ ទង ជូនមនុស្សដែលខ្លួនស្រលាញ់  ប៉ុន្តែផ្ទុយទៅវិញ និស្សិតប្រុសនៅក្វាងចូវនេះវិញ ដែលត្រូវគេស្គាល់ថា ជានិស្សិតឆ្នាំទី៣  បានចំណាយប្រាក់អស់ជាច្រើន ទិញផ្លែក្រូចថ្លុងចំនួន ៩៩៩ផ្លែ មករៀបចេញជារាងបេះដូង នៅកណ្តាលទីសាធារណៈ ក្នុងគោលបំណងសុំមិត្តស្រី ក្នុងក្តីសុបិនរបស់ខ្លួនរៀបការ ហើយអ្នកទាំងពីរជាសិស្សរួមថ្នាក់ជាមួយគ្នាទៀតផង។ មនុស្សម្នាជាច្រើន បានចោមរោមមើល ជាមួយនឹងភាពរំជើបរំជួល ប៉ុន្តែមិនថាយ៉ាងណា ខាងស្រី បានបដិសេធ និងច្រានចោលសំណើរទៅវិញ។

ក្នុងអំឡុងគ្រាដែលនិស្សិតប្រុសរូបនេះ បានសារភាពស្នេហ៍ទៅកាន់មិត្តស្រីរបស់ខ្លួនដែលស្គាល់គ្នាជាយូរមកហើយនោះ ថែមទាំងបកស្រាយចម្រៀងមួយបទ ពោរពេញទៅដោយមនោសញ្ចេតនាទៅកាន់នាងផងដែរ។

គ្រានោះគេលឺបុរសអភ័ព្វស្នេហ៍រូបនេះ ហៅឈ្មោះមិត្តស្រីរបស់ខ្លួនថា Mumu “My goddess” ! «អូន Mumu ទេពធីតារបស់បង នេះហើយគឺជាផ្លែក្រូចថ្លុង ដែលអូនចូលចិត្ត...បងបានទិញវាចំនួន ៩៩៩ផ្លែ ដើម្បីបញ្ជាក់ពីក្តីស្នេហ៍របស់បង ដែលមានចំពោះអូន។ បងពិតជាស្រលាញ់អូនណាស់ Mumu អូន...» ។

មិនតែប៉ុណ្ណោះ កម្លោះសង្ហាររូបនេះ ក៏បានសរសេរជាលិខិតស្នេហ៍ ដែលមានសេចក្តីថា «ក្រូចថ្លុងទាំងអស់នេះ គឺពោរពេញទៅដោយ សេចក្តីស្រលាញ់ ដែលបងមានចំពោះរូបអូន។ បងសន្យាថា បងនឹងនៅក្បែររូបអូនជានិច្ចណា អូនសម្លាញ់»

ក្រោយមកនិស្សិប្រុសរូបនេះ ក៏បានប្រកាសប្រាប់ នៅចំពោះមុខមនុស្សម្នាជាច្រើនថា «ខ្ញុំតែងតែមានចិត្ត ស្រលាញ់ ចូលចិត្តអូន តាំងតែពីបងបានស្គាល់អូន ជាលើកដំបូងមកម៉្លេះ។ អាចទេ ធ្វើជាមនុស្សពិសេសសម្រាប់បង?»

មិនបង្អង់យូរតួឯកស្រីក៏បានឆ្លើយតបវិញថា «ខ្ញុំមិនចូលចិត្តអ្នកទេ! ខ្ញុំគ្រាន់តែមើលឃើញអ្នក ស្គាល់អ្នក ហើយចាត់ទុកអ្នកជាមិត្តដ៏ល្អបំផុត របស់ខ្ញុំតែប៉ុណ្ណោះ ប៉ុន្តែក្រូចថ្លុងទាំងប៉ុន្មានរបស់អ្នក ដែលធ្វើសម្រាប់ខ្ញុំនេះ អូឃេ ខ្ញុំទទួលយកវាចុះ»

ក្រោយមក នារីជាសង្សារក៏បានសម្រេចចិត្ត ឲ្យអ្នកឈរចោមរោមមើលនាងទាំងអស់ រួមទាំងបុគ្គលិកជាច្រើននៅក្បែរនោះ ចូលមកយកម្នាក់ ៤ - ៥ ផ្លែផងដែរ។ មិនដល់២នាទីផង ក្រូចថ្លុងទាំងអស់ត្រូវបានដណ្តើមគ្នាយកម៉ត់តែម្តង។

ដោយឡែក សម្រាប់និស្សិតអភ័ព្វស្នេហ៍នេះវិញ បានត្រឹមខកចិត្ត គ្មានពាក្យអ្វីនឹងថ្លាថ្លែងឡើយ។

គួរឲ្យដឹងដែរថា ផ្លែក្រូចថ្លុងចំនួន ៩៩៩ផ្លែនេះ ត្រូវបានរៀបចេញជារូបបេះដូង  មានទីតាំងនៅមជ្ឈមណ្ឌលអប់រំឧតម្តសិក្សាក្វាងចូវ “Guangzhou Higher Education Centre” ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត