ចិនជាប់ចំណាត់ថ្នាក់លេខ ១ ខាងបោះទុនវិនិយោគ ផ្នែកសំណង់ នៅកម្ពុជា

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរកឃើញថា ប្រទេសចិន ជាប្រទេសដែលជាប់ ចំណាត់ថ្នាក់លេខ១ ខាងវិនិយោគទុនផ្នែកសំណង់នៅកម្ពុជា ក្នុងចំណោមប្រទេសទាំង១៨ ដែលបានមកវិនិយោគ ក្នុងប្រទេសកំពុងអភិវឌ្ឍនេះ។

តាមរបាយការណ៍របស់ អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០០ រហូតដល់ ខែសីហា ឆ្នាំ២០១៦ ការបោះទុនវិនិយោគ របស់វិស័យឯកជនបរទេស មាន ២៨៤គម្រោង មានផ្ទៃក្រឡាសំណង់សរុប ១២,៤៩៦,៦១៥ ម៉ែត្រការេ មានតម្លៃប៉ាន់ស្មាន ទុនវិនិយោគសរុប ៤,២៨០លានដុល្លារ ក្នុងនោះប្រទេសចិន មានចំណាត់ថ្នាក់ទី១ ប្រទេសកូរ៉េមានចំណាត់ថ្នាក់ទី២ និងប្រទេសជប៉ុន មានចំណាត់ថ្នាក់ទី៣ ក្នុងចំណោមអ្នកវិនិយោគនទុន មកពីប្រទេសចំនួន១៨។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានសំណង់ បានឲ្យដឹងផងដែរថា គិតចាប់ពីឆ្នាំ២០០០ ដល់ខែសីហា ឆ្នាំ២០១៦ ក្រសួងបានចុះបញ្ជីសហគ្រាស ក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោង ប្លង់ និងសាងសង់បានសរុប១៨៦២ក្រុមហ៊ុន ប៉ុន្ដែមានសុពលភាពត្រឹមតែ ៨៧១ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនក្នុងស្រុកមាន ៥៨៨ក្រុមហ៊ុន និងក្រុមហ៊ុនបរទេសមកពី ២៩ប្រទេស មានចំនួន២៨៣ក្រុមហ៊ុន ហើយរូបវន្ដបុគ្គលសិក្សា គម្រោងប្លង់ មាន១២២រូប ក្នុងនោះស្ថាបត្យករ៨៤រូប បរទេស១រូប និងវិស្វករ៣៨រូប ផងដែរ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ស័យសំណង់ក្នុងរាជធានីភ្នំពេញ ត្រឹមតែរយៈមួយទសវត្សចុងក្រោយ នេះ គឺហាក់មាន សន្ទុះស្ទុះខ្លាំង ដោយសារតែ មានការរីក ដុះដាលជាខ្លាំង នូវសំណង់ អគារខ្ពស់ៗ អគារពាណិជ្ជកម្ម បុរីលំនៅដ្ឋាន បែបទំនើប ផ្ទះល្វែង និងខុនដូ ជាដើម ដែល ត្រូវសាងសង់ជា ច្រើនកន្លែងក្រោម ការវិនិយោគពី វិនិយោគទុនខ្មែរ និង បរទេស ស្ទើរពាសពេញ ក្នុងរាជធានី ភ្នំពេញ។

យ៉ាងណាមិញ យោងតាមកាសែតកោះសន្តិភាពដែលបាន ដកស្រង់ ប្រសាសន៍របស់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញ ដែល បានថ្លែងក្នុង ពិធីបើកសម្ពោធ ពិព័រណ៍ ឧស្សាហកម្មសំណង់ នៅមជ្ឈមណ្ឌល ពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី៣ ខែធ្នូ កន្លងទៅនេះ បានបញ្ជាក់ថា “នាពេលបច្ចុប្បន្ននេះ នៅក្នុងរាជធានី ភ្នំពេញ មានអគារខ្ពស់ៗចំនួន ៣៨៦អាគារ ក្នុងនោះ មានអគារ កម្ពស់ពី៥ទៅ ៩ជាន់ មានចំនួន ៣១០ អគារ, អគារកម្ពស់ ពី១០ទៅ ១៩ ជាន់មាន ចំនួន ៦៧អគារ ,អគារកម្ពស់ពី ២០ទៅ២៩ ជាន់មាន ចំនួន ៣អគារ , អគារកម្ពស់ពី ៣០ទៅ៣៩ជាន់ មានចំនួន ៥អគារ និង អគារ៤០ជាន់ មានចំនួន ១អគារ” ។

លើសពីនេះ លោក អភិបាល បន្តថា នាពេល បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ មានសំណង់បុរី ចំនួន៧៤កន្លែង ហើយ នៅក្នុងឆ្នាំ ២០១៤នេះ សាលារាជធានីភ្នំពេញ មានគម្រោង សាងសង់ចំនួន ៣៧៦ គម្រោងបន្ថែមទៀតនៅ លើផ្ទៃដីសរុប ៣.៣៨៧.៧៦៣ ម៉ែត្រក្រឡា ក្នុង ទំហំវិនិយោគ ជាងមួយ ពាន់លានដុល្លារ អាមេរិក នេះបើ យោងតាមប្រភពព័ត៌មានជាតិ ពី គេហទំព័រ ទូរទស្សន៍បាយ័ន។ ក្រៅពីនោះ បើតាមរបាយការណ៍ របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្រុម ហ៊ុនធំៗ ដែលចូលមក បោះទុនវិនិយោគ សាងសង់សំណង់ ធំៗ និងទំនើប ភាគច្រើនមក ពី ប្រទេសជប៉ុន សិង្ហបុរី ចិន ជាដើម ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចិនជាប់ចំណាត់ថ្នាក់លេខ ១ ខាងបោះទុនវិនិយោគ ផ្នែកសំណង់ នៅកម្ពុជា

ចិនជាប់ចំណាត់ថ្នាក់លេខ ១ ខាងបោះទុនវិនិយោគ ផ្នែកសំណង់ នៅកម្ពុជា