កើត​ជំងឺ​មហារីក​​ដំណាក់​កាល​ចុង​ក្រោយ តែ​​បាន​​ស្វាមី​រិះ​​​រក​​វិធី​

អ្នក​ស្រី​ ស៊ូ រស់​​នៅ​​ខេត្ត​គួយចូវ​ ប្រទេស​ចិន​ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​​ស្ទើរ​អស់​សង្ឃឹម ​ក្រោយ​រក​ឃើញ​ថា​មាន​ជំងឺ​​មហារីក​​ដំណាក់​កាល​ចុង​​ក្រោយ​​រយៈពេល​ ២​ឆ្នាំ ​តែ​បាន​ធូរស្បើយ​​ឡើង​វិញ​​​ដោយ​សារ​​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ស្វាមី​។

 

កើត​ជំងឺ​មហារីក​​ដំណាក់​កាល​ចុង​ក្រោយ តែ​​បាន​​ស្វាមី​រិះ​​​រក​​វិធី​

 

 

ភ្លាមៗ​​​បន្ទាប់​ពី​ដឹង​ថា​​ភរិយា​កើត​ជំងឺ​ដ៏​កាច​សាហាវ​​គ្រូពេទ្យ​លែង​ព្យាបាល​នេះ លោក​តា ជាំង​ ជា​ស្វាមី​​បាន​​បោះ​​បង់​​ទម្លាប់​ និង​ការ​ងារ​មួយ​​ចំនួន​​​ ដើម្បី​នាំ​ភរិយា​​ធ្វើ​ដំណើរ​​កម្សាន្ត​​ជុំវិញ​ប្រទេស​ចិន​ ចាប់​ពី​​ផ្សារ​លក់​ដូរ ​រហូត​ដល់​​មហាកំពែង​ រួម​ទាំង​ខេត្ត​ហៃណាន ចុង​ខាង​ត្បូង​​ប្រទេស​​ផង​។

 

​ការ​ប្ដេជ្ញា​លះបង់​របស់​​គាត់​ ​បាន​ក្លាយ​ជា​ឱសថ​ទិព្វ​​​​​មិន​គួរ​ឲ្យ​ជឿ​ ​ព្រោះ​​អ្នក​ស្រី​ ស៊ូ ​បាន​ធូរ​ស្រាល​ច្រើន​មែន​ទែន ជាមួយ​​ទឹក​មុខ​រីករាយ​​​ស្រស់ស្រាយឡើង​វិញ​។ រូប​ថត​របស់​ពួក​គាត់​​ត្រូវ​បាន​បង្ហោះ​ និង​មាន​ការ​ចែក​រំលែក​បន្ត​ជាមួយ​​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​​ពី​អ្នក​និយម​ប្រើ​អ៊ីនធឺណិត​ចិន៕

 

កើត​ជំងឺ​មហារីក​​ដំណាក់​កាល​ចុង​ក្រោយ តែ​​បាន​​ស្វាមី​រិះ​​​រក​​វិធី​

 

កើត​ជំងឺ​មហារីក​​ដំណាក់​កាល​ចុង​ក្រោយ តែ​​បាន​​ស្វាមី​រិះ​​​រក​​វិធី​

 

កើត​ជំងឺ​មហារីក​​ដំណាក់​កាល​ចុង​ក្រោយ តែ​​បាន​​ស្វាមី​រិះ​​​រក​​វិធី​

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ People’s Daily