ខួប​អាពាហ៍ពិពាហ៍ ៩ឆ្នាំ ហង្ស ឈា នាំ​ភរិយា​ ដើរ​កាត់​អឺរ៉ុប និង​អាស៊ី

ធ្មេច​បើក​ៗ អាពាហ៍ពិពាហ៍​របស់​អតីត​តារា​ចម្រៀង និង​សម្ដែង ហង្ស ឈា និង​ភរិយា ហង្ស ពិសី បាន​ឈាន​ដល់​ឆ្នាំ​ទី​៩។ ដើម្បី​អបអរ​ឱកាស​ពិសេស​នេះ តារា​ប្រុស​រូប​នេះ ឈ្លៀត​នាំ​ភរិយា​ដើរ​កម្សាន្ត​ច្រើន​ប្រទេស​ទាំង​អាស៊ី និង​អឺរ៉ុប។

 

“យូៗម្តងទេ ​គ្រាន់តែឆ្លៀត​ពេលនេះ ចង់អោយភរិយារំភើប​បន្តិច…!” ឈា ថ្លែង​ប្រាប់​តាម​សារ​អេឡិចត្រូនិក។ ក្នុង​រដូវ​វិស្សមកាល​ចូល​មក​ដល់​ឆ្នាំ​នេះ គូ​ស្វាមី​ភរិយា​មួយ​គូ​ដដែល បាន​ចំណាយ​ពេល​ជា​ច្រើន​សម្រាប់​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ។

 

ខួប​អាពាហ៍ពិពាហ៍ ៩ឆ្នាំ ហង្ស ឈា នាំ​ភរិយា​ ដើរ​កាត់​អឺរ៉ុប និង​អាស៊ី

 

តាម​សំដីភាគី ស្វាមី ពួក​គេ​បាន​ទៅ​ដល់​ប្រទេស​ស្ទើរ​គ្រប់​ក្នុង​តំបន់​អាស៊ី រួម​ទាំង​អឺរ៉ុប​ផង ដោយ​ក្នុង​នោះ ពួក​គេ​បាន​បង្ហោះ​រូបភាពពី​ដំណើរ​កម្សាន្ត​​បន្ត​បន្ទាប់​ ពិសេស​អនុស្សាវរីយ៍​នៅ​បណ្ដា​ប្រទេស​នៃ​ទ្វីប​អឺរ៉ុប មាន​ដូច​ជា បារាំង អ៊ីតាលី ស្វីស ម៉ូណាកូ ជា​ដើម។ បន្ថែម​ពី​លើ​នេះ ​លោក​បាន​សរសើរ​ថា ប្រទេស​ទាំង​នេះ ពិត​ជា​មាន​ទិដ្ឋភាព​គួរ​ឲ្យ​ទាក់​ចិត្ត​មែន​ទែន។

 

“ទឹក​ដី​អឺរ៉ុប វា​ស្អាត​ខ្លាំង​ណាស់ ក្នុង​នោះ អ៊ីតាលី ជា​ប្រទេស​ដ៏​ស្អាត​បំផុត​មួយ!”។ ហង្ស ឈា បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នកនាង ហង្ស ពិសី ជា​អាណិកជន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ ២០០៨។ លោក​បាន​លា​ចាក​វិស័យ​សិល្បៈ​ក្នុង​ស្រុក​ទៅ​រស់​នៅ​ជាមួយ​ភរិយា​នៅ​ឆ្នាំ ២០០៩។

 

មក​ទល់​បច្ចុប្បន្ន លោក​មាន​កូន​២​នាក់​ជា​ចំណង​ដៃ​អាពាហ៍ពិពាហ៍ ក្នុង​នោះ កូន​ស្រី​ច្បង​មាន​អាយុ ៧ឆ្នាំ និង​កូន​ប្រុស​ប្អូន​អាយុ ៤​ឆ្នាំ​ហើយ។ ឈានមក​ដល់​​ឆ្នាំ ២០១៦ នេះ គឺ​គម្រប់​ខួប​អាពាហ៍ពិពាហ៍​ឆ្នាំ​ទី៩ ដោយ​ពួក​គេ​បាន​ភ្ជាប់​អនុស្សាវរីយ៍​ជា​ច្រើន​នៅ​អាស៊ី ពិសេស​អឺរ៉ុប៕

 

តោះ…ទៅ​លេង​អឺរ៉ុប​ជាមួយ ហង្ស ឈា បន្តិច​សិន…!!!

 

ខួប​អាពាហ៍ពិពាហ៍ ៩ឆ្នាំ ហង្ស ឈា នាំ​ភរិយា​ ដើរ​កាត់​អឺរ៉ុប និង​អាស៊ី

 

ខួប​អាពាហ៍ពិពាហ៍ ៩ឆ្នាំ ហង្ស ឈា នាំ​ភរិយា​ ដើរ​កាត់​អឺរ៉ុប និង​អាស៊ី

 

ខួប​អាពាហ៍ពិពាហ៍ ៩ឆ្នាំ ហង្ស ឈា នាំ​ភរិយា​ ដើរ​កាត់​អឺរ៉ុប និង​អាស៊ី

 

អនុស្សាវរីយ៍ គូ​ស្វាមី​ភរិយា ហង្ស ឈា នៅ​លើ​ទឹក​ដី​ប្រទេស​ម៉ូណាកូ

 

ខួប​អាពាហ៍ពិពាហ៍ ៩ឆ្នាំ ហង្ស ឈា នាំ​ភរិយា​ ដើរ​កាត់​អឺរ៉ុប និង​អាស៊ី

 

ខួប​អាពាហ៍ពិពាហ៍ ៩ឆ្នាំ ហង្ស ឈា នាំ​ភរិយា​ ដើរ​កាត់​អឺរ៉ុប និង​អាស៊ី

 

ខួប​អាពាហ៍ពិពាហ៍ ៩ឆ្នាំ ហង្ស ឈា នាំ​ភរិយា​ ដើរ​កាត់​អឺរ៉ុប និង​អាស៊ី

 

ខួប​អាពាហ៍ពិពាហ៍ ៩ឆ្នាំ ហង្ស ឈា នាំ​ភរិយា​ ដើរ​កាត់​អឺរ៉ុប និង​អាស៊ី

 

 អនុស្សាវរីយ៍​នៅ​ទីក្រុង Venice ប្រទេស​អ៊ីតាលី

 

ខួប​អាពាហ៍ពិពាហ៍ ៩ឆ្នាំ ហង្ស ឈា នាំ​ភរិយា​ ដើរ​កាត់​អឺរ៉ុប និង​អាស៊ី

 

ខួប​អាពាហ៍ពិពាហ៍ ៩ឆ្នាំ ហង្ស ឈា នាំ​ភរិយា​ ដើរ​កាត់​អឺរ៉ុប និង​អាស៊ី

 

អនុស្សាវរីយ៍​របស់ ហង្ស ឈា និង​ភរិយា នៅ​ទីក្រុង​ប៉ារិស​ប្រទេស​បារាំង(រូបថត៖ ផ្ដល់​សិទ្ធិ​ដោយ ហង្ស ឈា)

 

អត្ថបទ៖ ទារិកា