សម្រស់​បវរកញ្ញា​ជប៉ុន​២០១៦ រង​ការ​រិះគន់​ធ្ងន់ធ្ងរ

វ៉ា​មុខ​បេក្ខនារី​៣០​នាក់ ស្រី​ស្អាត Priyanka Yoshikawa បាន​ដណ្ដើម​ពាន​បវរកញ្ញា​ជប៉ុន​ឆ្នាំ​២០១៦ តែ​សម្រស់​របស់​នាង​បែរ​ជា​ត្រូវ​ប្រទេស​ជិត​ខាង​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​វិញ។

 

សម្រស់​បវរកញ្ញា​ជប៉ុន​២០១៦ រង​ការ​រិះគន់​ធ្ងន់ធ្ងរ

 

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Sina របស់​ចិន​បាន​ចុះផ្សាយ​ថា បេក្ខនារី​កូន​កាត់​ជប៉ុន និង​ឥណ្ឌា Priyanka Yoshikawa បាន​គ្រង​តំណែង​បវរកញ្ញា​ឯក​ជប៉ុន​ឆ្នាំ​២០១៦។ ស្រី​ស្រស់​រូប​នេះ​បាន​ស៊ី​ដាច់​គូ​ប្រជែង​របស់​ខ្លួន​ចំនួន​៣០​នាក់​ដើម្បី​ដណ្ដើម​បាន​ជយលាភី​នេះ។ យ៉ាងណាក៏ដោយ សម្រស់​របស់​នារី​កើត​ឆ្នាំ​១៩៩៤​នេះ​បែរ​ជា​ត្រូវ​អ្នក​ប្រើ​អ៊ីនធឺណិត​ចិន​រិះគន់​ទៅ​វិញ ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា Priyanka មាន​ទម្រង់​មិន​ស្រស់​ស្អាត មិនស័ក្ដិសម​នឹង​ពាន​រង្វាន់​នេះ។

 

នៅ​លើ​គេហទំព័រ Sina មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​មតិ​អវិជ្ជមាន​ដូច​ជា៖ “ហេតុ​អី​សម្រស់​ដូច​នេះ​អាច​គ្រង​តំណែង​បវរកញ្ញា​បាន?” “អាក្រក់​ដល់​ថ្នាក់​ឃើញ​ហើយ​ចង់​យំ” “រ៉ូប​របស់​នាង​មើល​ទៅ​ស្រែ​ខ្លាំង​ណាស់”៕

 

សម្រស់​បវរកញ្ញា​ជប៉ុន​២០១៦ រង​ការ​រិះគន់​ធ្ងន់ធ្ងរ

 

សម្រស់​បវរកញ្ញា​ជប៉ុន​២០១៦ រង​ការ​រិះគន់​ធ្ងន់ធ្ងរ

 

សម្រស់​បវរកញ្ញា​ជប៉ុន​២០១៦ រង​ការ​រិះគន់​ធ្ងន់ធ្ងរ

សម្រស់​បវរកញ្ញា​ជប៉ុន​២០១៦ រង​ការ​រិះគន់​ធ្ងន់ធ្ងរ

 

សម្រស់​បវរកញ្ញា​ជប៉ុន​២០១៦ រង​ការ​រិះគន់​ធ្ងន់ធ្ងរ

 

សម្រស់​បវរកញ្ញា​ជប៉ុន​២០១៦ រង​ការ​រិះគន់​ធ្ងន់ធ្ងរ

 

ចុចអាន៖តារា​ស្រី​អាស៊ី៦រូប ធ្វើ​ឃាត​សម្រស់​ខ្លួន​ឯង​ដោយ​ការ​វះកាត់​កែ​សម្ផស្ស​ជ្រុល

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14