ចំណាយ​​ប្រាក់​ប៉ុន្មាន​លើ​ការ​សាក​ថ្ម​ទូរសព្ទ ក្នុង​មួយ​ឆ្នាំ​?

អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ប្រហែល​ជា​ធ្លាប់​ងឿងឆ្ងល់​ថា​ការ​សាក​ថ្ម​ទូរសព្ទ​ក្នុង​មួយ​ឆ្នាំៗ​ត្រូវ​ចំណាយ​ថវិកា​អស់​ប៉ុន្មាន? អត្ថបទ​ខាង​ក្រោម​ដែល​ដក​ស្រង់​ចេញ​ពី​វិបសាយ​ ZDNet ​នឹង​បក​ស្រាយ​ឲ្យ​អស់​ចម្ងល់។

 

ចំណាយ​​ប្រាក់​ប៉ុន្មាន​លើ​ការ​សាក​ថ្ម​ទូរសព្ទ ក្នុង​មួយ​ឆ្នាំ​?

 

​​​វិបសាយ​ខាង​លើ​បាន​ប្រើ​ប្រាស់​ទូរសព្ទ​ iPhone 6 Plus ដើម្បី​យក​មក​សិក្សា​ ដោយ​ជា​លទ្ធផល​បង្ហាញ​ថា​ការ​សាក​ថ្ម​ iPhone ចោល​មួយ​យប់​​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ជា​មធ្យម​ ១៩,២ វ៉ាត់​ម៉ោង។ បើ​យោង​តាម​តម្លៃ​ថាមពល​ភ្លើង​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​​តាម​តំបន់​សំខាន់​នៅ​​ទីក្រុង​ភ្នំពេញ​ ភ្លើង​ ១ គីឡូវ៉ាត់​ម៉ោង​ មាន​តម្លៃ​ចន្លោះ​ពី ៨០០-៣០០០ រៀល។

 

១ ០០០ វ៉ាត់​ម៉ោង ស្មើ ១ គីឡូវ៉ាត់​ម៉ោង ដូច​នេះ​បើ​យក​ថាមពល​ជា​មធ្យម​ ១៩,២ វ៉ាត់​ម៉ោង គុណ​នឹង​ ៣៦៥ ថ្ងៃ​ លទ្ធផល​ទទួល​បាន​ ៧ ​គីឡូវ៉ាត់​ម៉ោង។ នេះ​មាន​ន័យ​ថា​ក្នុង​មួយ​ឆ្នាំ​ត្រូវ​ចំណាយ​ប្រាក់​​អស់​ ៥ ៦០០ – ២១ ០០០ រៀល ទៅលើ​ការ​សាក​ថ្ម​ទូរសព្ទ៕​​​

 

ចុច​អាន៖ ជាប់​គុក​ ​៥​ ​ឆ្នាំ​ ​ព្រោះ​បង្ហោះ​វីដេអូ​ខ្លួន​ឯង​លេង​ ​Pokemon Go

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ ZDNet​​​​​