ប្រធានាធិបតីហ្វីលីពីនសម្តែងការ «សោកស្តាយយ៉ាងជ្រាលជ្រៅ» ដែលបានជេរប្រមាថមេដឹកនាំពិភពលោក គឺលោក អូបាម៉ា

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នៅព្រឹកថ្ងៃ អង្គារនេះ បានសម្ដែងការសោកស្ដាយ របស់ខ្លួនយ៉ាងជ្រាលជ្រៅ ចំពោះការប្រើពាក្យសម្ដី មិនគួរគប្បីបំផុតទៅលើ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ។ នេះបើយោងតាមការថ្លែង របស់អ្នកនំាពាក្យ លោក Rodrigo Duterte ដែលចុះផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០១៦។

ប្រធានាធិបតីហ្វីលីពីនរូបនេះ ត្រូវបានគេស្គាល់ពីថ្វីមាត់ច្បាស់ អំឡុងយុទ្ធនាការ ដឹកនាំការប្រឆាំងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ហើយក្នុងមនុស្សជាង ២,៤០០នាក់ ហើយត្រូវបានសម្លាប់ ផងដែរ។ នៅម្សិលមិញនេះ មួយថ្ងៃមុននឹងការបើកកិច្ចប្រជុំអាស៊ាន នៅប្រទេសឡាវ លោក Rodrigo បានប្រើសម្តី សំដៅទៅលើ លោក អូបាម៉ា ដែលមានន័យ ជាភាសាអង់គ្លេសថា «Son of a Bitch» (សូមអភ័យទោស, ជាភាសាខ្មែរមានន័យថា កូនមីឆ្កែ), ដោយនេះជាការប្រមាថ មើលងាយយ៉ាងខ្លាំងមកលើ លោកប្រធានាធិបតី អូបាម៉ា ដែលជាមេដឹកនាំប្រទេស មហាអំណាចមួយទាំងមូល។

លោក អូបាម៉ា បានដឹងពីការប្រមាថនេះ ខណៈដែលលោក ចាកចេញពីប្រទេសចិន ក្រោយបញ្ចប់កិច្ចប្រជុំ G20 នៅហាងចូវ។ នៅក្នុងសន្និសីទមួយ លោកអូបាម៉ា បានប្រាប់អ្នកសារព័ត៌មាននានាថា ជំនួបរវាងមេដឹកនាំ ប្រទេសទាំងពីរទំនងជាមិនអាចនឹងកើតឡើងទៅរួចឡើយ។ លោក Obama បាននិយាយថា «ខ្ញុំតែងតែចង់ បញ្ជាក់ឲ្យប្រាកដថា ប្រសិនបើខ្ញុំចូលរួមកិច្ចប្រជុំណាមួយ កិច្ចប្រជុំនោះត្រូវសម្រេចបានផ្លែផ្កា ជាសមិទ្ធផល»។

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយ ដែលប្រធានាធិបតីហ្វីលីពីន លោក Rodrigo បានជេរប្រមាថមើលងាយមន្ត្រីជាន់ខ្ពស់ ឬមេដឹកនាំពិភពលោក៕

ប្រភព៖ freshnewsasia


Related Posts