ញាក់សាច់៖ ជនជាតិវៀតណាម ហូបត្រីទាំងរស់រវើក មិនខ្ចីញញើត (មានវីដេអូ)

6 Videos


ក្នុងឃ្លីបវីដេអូដែលមានរយៈពេលជាង១នាទីបានបង្ហាញឲ្យឃើញថាជនជាតិវៀតណាមមួយ គ្រួសារនៅហៃហ្វុងប្រទេសវៀតណាមបាននាំគ្នាហូបត្រីឆៅព្រមទាំងនិយាយថាឆ្ងាញ់ណាស់ទៀតផង ។ បើតាមរូបភាពក្នុងឃ្លីបវីដេអូបង្ហាញថាគេបានយកត្រីដែលមានទំហំប៉ុន ២ ធ្នាប់ដៃដាក់ចូលក្នុងចានដ៏ធំមួយមានផ្សំគ្រឿងរួចហើយធ្វើឲ្យត្រីនោះប្រកាច់រើត្រដរខ្យល់មិនបង្អង់យូរគេក៏យកចង្កឹះចាប់ត្រីនោះមកដាក់ក្នុងមាត់ទំពារយ៉ាងញាប់មាត់រួចពោលប្រាប់គ្នាគេថាឆ្ងាញ់ណាស់ ។

នៅវៀតណាមគេសង្កេតឃើញថាច្រើននិយមចូលចិត្តហូបម្ហូបប្លែកៗដូចជាកូនកណ្តុរទាំងរស់,ហូបដង្កូវដួងទាំងរស់,ហូបត្រីទាំងរស់…ដោយសរសើរថាជាម្ហូបឆ្ងាញ់របស់គេតែអ្នកបានឃើញភាគ ច្រើនគេពោលថាគួរឲ្យខ្លាច,គួរឲ្យញញើត,គួរឲ្យខ្ពើម…ជាដើម ។

ចង់ដឹងថាតើគេហូបត្រីទាំងរស់នោះបែបណា?សូមនាំគ្នាតាមដានទស្សនាឃ្លីបវីដេអូខាងក្រោមដូចតទៅ ៕ ដេវីត