វាយប្រហារ​ភេរវកម្ម​នៅ​ក្រុង​កា​ប៊ុល​ស្លាប់​24​នាក់

មនុស្ស​យ៉ាងតិច​២៤​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​៥ កញ្ញា ដោយសារ​ការ​វាយប្រហារ​ភេរវកម្ម​ដោយ​គ្រាប់បែក​២ ប្រកាស​ទទួលខុសត្រូវ​ដោយ​ពួក​តា​លី​បង់​ចំ​ពេល​ម៉ោង​មាន​មនុស្ស​ច្រើន​កុះ ករ​នៅ​ជិត​ក្រសួង​ការពារ​ប្រទេស​ក្រុង​កា​ប៊ុល ។

ការ​វាយប្រហារ​ភេរវកម្ម​នេះ​ក៏​បណ្តាល​ឱ្យ​មនុស្ស​៩១​នាក់ រង​របួស​ផង​ដែរ ហើយ​កើត​មាន​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ចំនួន ខណៈ​ពួក​តា​លី​បង់​ពង្រឹង​ការ​វាយលុក​របស់​ពួក​គេ​ប្រឆាំង​រដ្ឋាភិបាល​ស្និទ្ធ​ពួក​លោក​ខាងលិច ។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងសុខាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន លោក WAHEED MAJROH ថ្លែងប្រាប់ AFP ថា ការ​វាយប្រហារ​ភេរវកម្ម​នេះ​សម្លាប់​មនុស្ស​២៤​នាក់ និង​ធ្វើ​ឱ្យ​របួស​៩​នាក់​ទៀត ក្នុង​នោះ​មួយ​ចំនួន​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ។

នា​វេលា​ល្ងាច​ថ្ងៃ​ទី​៥ កញ្ញា នោះ​ដែរ គ្រាប់បែក​ទី​៣​បាន​ផ្ទុះ​កក្រើក​ភាគ​កណ្តាល​ក្រុង​កា​ប៊ុល​ទៀត ។ ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​ជិត​ក្រសួង​ការពារ​ប្រទេស​ក្នុង​ចំណោម​អ្នក​ស្លាប់មាន​ឧត្តមសេនីយ៍​ម្នាក់ និង​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ច្រើន​នាក់ ។

អ្នកនាំពាក្យ​ម្នាក់​របស់​ពួក​តា​លី​បង់​លោក ZABIHULLAH MUJAHID គូសបញ្ជាក់​តាម TWITTER ថា ការ​វាយប្រហារ​ដំបូង​សំដៅ​ក្រសួង​ការពារ​ប្រទេស ហើយ​ការ​វាយប្រហារ​ទី​២ សំដៅលើ​ប៉ូលិស ។

អាជ្ញាធរ​អា​ហ្វ​ហ្គា​នី​ស្ថាន​គូសបញ្ជាក់​ថា គ្រាប់បែក​ទី​មួយ​ធ្វើ​ឱ្យ​ផ្ទុះ​ពី​ចម្ងាយ ហើយ​គ្រាប់បែក​ទី​២​ធ្វើ​ឱ្យ​ផ្ទុះ​ដោយ​ជន​បះបោរ​ម្នាក់ ។ ការ​ផ្ទុះ​ទាំង​២​កើត​មាន​ចន្លោះ​ពេល​គ្នា​តែ​ប៉ុន្មាន​នាទី ហើយ​ប្រហែលជា​សំដៅ​ឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​ក្នុង​ចំណោម​បណ្តា​មន្ត្រី​ដែល​ចេញពី​ក្រសួង​ការពារ​ប្រទេស​ទៅ​ផ្ទុះ​ក្រោយ​ចប់​ម៉ោង​ធ្វើការ ៕