ស្អាត​ហើយ​ចិត្ត​ល្អ​ទៀត​!​ នារី​​ម្នាក់​រន្ធត់ចិត្ត​និង​ទប់​​ទឹក​ភ្នែក​មិន​បាន​ ក្រោយ​ជួប​តា​អូស​រទេះ​អេតចាយ (​វីដេអូ​)​

រាជធានីភ្នំពេញ៖ នារីរូបស្រស់ម្នាក់មានអារម្មណ៍រន្ធត់ចិត្តជាខ្លាំងនិងទប់ទឹកភ្នែកមិនបាន ក្រោយពីឃើញវីដេអូ Live រៀបរាប់ពីជីវិតពិតរបស់លោកតាវ័យចំណាស់អូសរទេះអេតចាយម្នាក់ដែលរស់នៅតោកយ៉ាកគ្មានទីជម្រកច្បាស់លាស់ ប្រៀបបាន ចចកអណ្ដែតតាមទឹកគ្មានកោះត្រើយ ហើយក៏បានមកជួបផ្ទាល់កាលពីយប់មិញ។

ស្អាត​ហើយ​ចិត្ត​ល្អ​ទៀត​!​ នារី​​ម្នាក់​រន្ធត់ចិត្ត​និង​ទប់​​ទឹក​ភ្នែក​មិន​បាន​ ក្រោយ​ជួប​តា​អូស​រទេះ​អេតចាយ (​វីដេអូ​)​

ការទ្រហោយំរបស់នារីរូបនេះ ដោយសារតែរូបគេធ្លាប់មានខ្សែជីវិតកម្សត់កម្រក្រីក្រ ឬធ្លាប់បានជួបនូវរឿងរ៉ាវលំបាកលំបិនដូចស្ថានភាពដែលលោកតាវ័យចំណាស់អូសរទេះអេតចាយម្នាក់នេះ ដូច្នេះបានធ្វើឲ្យរូបគេមិនទប់ចិត្តនិងមិនអាចនៅស្ងៀមមួយកន្លែងបាន ប្រសិនណាជាមិនអាចមកជួបលោកតាផ្ទាល់ដើម្បីផ្ដល់នូវថវិការួមទាំងគ្រឿងបរិភោគមួយចំនួនជូនលោកតា។ នេះយោងតាមការយំរៀបរាប់របស់កញ្ញា។

សូមបញ្ជាក់ថា លោកតាអាចរើសអេតចាយបានចំណូលត្រឹមតែ៥ពាន់ ទៅ១ម៉ឺនរៀលប៉ុណ្ណោះ ក្នុងមួយថ្ងៃ ហើយលោកតាមិនមានកន្លែងស្នាក់នៅច្បាស់លាស់ទេនៅក្នុងរាជធានីភ្នំពេញ ហើយបច្ចុប្បន្ន លោកតា តែងតែមកសម្រាន្តជាមួយរទេះអេតចាយរបស់គាត់នៅម្តុំស្តុបអាងទឹកអូឡាំពិកជារៀងរាល់ យប់។ ដូច្នេះប្រសិនជាប្រិយមិត្ត មិត្តអ្នកអាន មានសន្តានចិត្តចង់ជួយឧបត្ថម្ភដល់លោកតាក្រីក្ររូបនេះ អាចមករកនៅទីតាំងខាងលើបាន។

វប្បធម៌នៃការចែករំលែក ត្រូវបានបងប្អូនប្រជាពលរដ្ឋខ្មែរប្រកាន់ភ្ជាប់តាំងពីបុរាណកាលមក ដូច្នេះសូមចូលរួមទាំងអស់គ្នាក្នុងការចែករំលែកធនធានតាមលទ្ធភាពរបស់អ្នក ដល់ទុរគតជន ជនក្រីក្រ ដើម្បីធ្វើឲ្យមានស្នាមញញឹមទាំងអស់គ្នា! គេហទំព័រព័ត៌មាន យើង សូមចូលរួមលើកទឹកចិត្តនូវរាល់សកម្មភាពសប្បុរសធម៌ទាំងនេះ៕

ស្អាត​ហើយ​ចិត្ត​ល្អ​ទៀត​!​ នារី​​ម្នាក់​រន្ធត់ចិត្ត​និង​ទប់​​ទឹក​ភ្នែក​មិន​បាន​ ក្រោយ​ជួប​តា​អូស​រទេះ​អេតចាយ (​វីដេអូ​)​
ប្រភព៖ kqube

  • ស្អាត​ហើយ​ចិត្ត​ល្អ​ទៀត​!​ នារី​​ម្នាក់​រន្ធត់ចិត្ត​និង​ទប់​​ទឹក​ភ្នែក​មិន​បាន​ ក្រោយ​ជួប​តា​អូស​រទេះ​អេតចាយ (​វីដេអូ​)​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/06  Category:ជីវិតនិងសង្គម
Tags: