Duterte ថាសោកស្តាយ​ដែល​ប្រើពាក្យ​អសុរោះ​ខ្លាំងវាយប្រហារ​លោក អូ​បា​ម៉ា

ប្រធានាធិបតី ហ្វីលីពីន Rodrigo Duterte សម្តែងការសោកស្តាយដែលបានប្រើប្រាស់ពាក្យសម្តីអសុរោះខ្លាំងដាក់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងការវាយប្រហារលក្ខណៈបុគ្គល។ លោកពន្យល់ថា មូលហេតុដែលលោកនិយាយបែបនេះ គឺដើម្បីប្រតិកម្មទៅសារព័ត៌មានដែលអះអាងថា លោក អូបាម៉ា នឹងបង្រៀនលោកពាក់ព័ន្ធ«ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ»។

Duterte ថាសោកស្តាយ​ដែល​ប្រើពាក្យ​អសុរោះ​ខ្លាំងវាយប្រហារ​លោក អូ​បា​ម៉ា

ចុងក្រោយ ប្រធានាធីបតី ហ្វីលីពីន ប្រកាសថាលោក សោកស្តាយដែលបានប្រើសម្តីអសុរោះដែលជាការវាយប្រហារខ្លាំងលក្ខណៈបុគ្គលប្រឆាំងលោក បារ៉ាក់ អូបាម៉ា។ នេះបើយោងតាម សេចក្តីថ្លែងការណ៍មួយរបស់ប្រធានាធិបតីដែលចុះផ្សាយក្នុងសារព័ត៌មាន Rappler នាថ្ងៃអង្គារទី ៦ កញ្ញានេះ។

លោកបានពន្យល់ថា លោកគ្រាន់តែខឹងនៅពេលដែលសារព័ត៌មានលើកឡើងថាលោក អូបាម៉ា នឹងបង្រៀនលោកពីរឿង«ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ»។ ហើយលោកក៏មិននឹកស្មានថា សម្តីរបស់លោកផ្តល់ឲ្យអ្នកសារព័ត៌មានបានក្លាយជារឿងចម្រូងចម្រាសបែបនេះ។ លោកបន្តថា៖«គោលដៅចម្បងរបស់យើងគឺធ្វើយ៉ាងណារក្សានយោបាយការបរទេសឯករាជ្យ ហើយស្របពេលជាមួយគ្នានោះហ្វីលីពីនក៏ប្រឹងលើកកម្ពស់ចំណងមិត្តភាពជាមួយបណ្តាប្រទេសទាំងអស់ជាពិសេសសហរដ្ឋអាមេរិកដែលមានកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូជាមួយហ្វីលីពីនយូរអង្វែងមកហើយនោះ»។

កាលពីម្សិលមិញនេះ លោក Duterte ហ៊ានជេរប្រមាថលើលោក បារ៉ាក់ អូបាម៉ា ក្នុងពេលជួបជាមួយអ្នកសារព័ត៌មានមុនចេញទៅចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសឡាវ។ ហើយក្រោយមក ខាងសេតវិមានបានសម្រេចលុបចោលជំនួបទ្វេភាគីរវាងលោក អូបាម៉ា និងលោក Duterte ដែលគ្រោងទុកមកយូរហើយនោះ។

ក្នុងសេចក្តីថ្លែងការណ៍ដដែលបន្តថា ហ្វីលីពីន និងអាមេរិកបានឯកភាពគ្នាថា ការបរិច្ឆេទនៃជំនួបរវាងមេដឹកនាំទាំងពីរអាចនឹងត្រូវលើកទៅពេលណាមួយខាងមុខ។ ប៉ុន្តែមិនមានការបញ្ជាក់ច្បាស់លាស់ថា ពេលណាឡើយ។

ប្រភព៖ thmeythmey

  • Duterte ថាសោកស្តាយ​ដែល​ប្រើពាក្យ​អសុរោះ​ខ្លាំងវាយប្រហារ​លោក អូ​បា​ម៉ា已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/06  Category:កំសាន្ត
Tags: