អតីតមន្ត្រី​យោធា​ម្នាក់​ស្លាប់​ក្នុង​បន្ទប់ទឹក​រហូត​ធុំក្លិន​ស្អុយ​ទើប​មាន​អ្នកដឹង

ភ្នំពេញ៖ អតីតមន្ត្រីយោធាម្នាក់នៅផ្ទះម្នាក់ឯងប្រពន្ធទៅធ្វើការ២ ឬ៣ថ្ងៃមកផ្ទះម្តង បានខ្យល់គរ ដួលបោកក្បាលស្លាប់ក្នុងបន្ទប់ទឹក រហូតធុំក្លិនស្អុយទើប អ្នករស់នៅក្បែរខាដឹង កាលពីវេលា ម៉ោង១០ និង៥នាទី ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួល ក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

KA-06-09-2016-18

អាជ្ញាធរបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ចយ មឿន អាយុ ៦៣ឆ្នាំ ជាអតីតមន្ត្រីយោធា ស្នាក់នៅផ្ទះជួលបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិខ្វាន់មាស ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ។ ភរិយាឈ្មោះ ចាន់ សម្បូ អាយុ៤៧ឆ្នាំ មុខរបរជាគ្រូពេទ្យ នៅព្រះកេតុមាលា។ ប្រភពបន្តថា៖ ជនរងគ្រោះខាងលើបាននៅផ្ទះតែម្នាក់ឯង ដោយប្រពន្ធទៅធ្វើការ នៅឯមន្ទីពេទ្យព្រះកេតុមាលា រយៈពេល២ទៅ៣ថ្ងៃ ទើបមក ផ្ទះម្តង ដោយប្រជាពលរដ្ឋក្បែរខាង ឃើញគាត់ចាក់សោផ្ទះពីខាងក្នុង២ថ្ងៃ នាំគ្នាស្រែកហៅ ក៏មិនឮឆ្លើយ។

រហូតដល់ម៉ោងកើតហេតុ ស្រាប់តែមានធុំក្លិនស្អុយ ភាយចេញមកខាងក្រៅ ហើយសោផ្ទះចាក់ពីរជាន់ ក៏នាំគ្នាផ្អើលឆោឡោ ខលទៅប្រាប់ប្រពន្ធសព និងបាននាំគ្នាកាត់សោទម្លុះចូលទៅ ស្រាប់តែឃើញប្តី ដេកស្លាប់ផ្កាប់មុខក្នុងបន្ទប់ទឹក មានសភាពហើមស្អុយ ដោយដៃកាន់ទុយោលាងគូទ និងមានឈាមដក់ សង្ស័យខ្យល់គរ ដួលបោកក្បាលស្លាប់។ ក្រោយពីសមតកិច្ចជំនាញ ពិនិត្យធ្វើកោសល្យវិច័យសពរួចហើយ បានប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យចាត់ចែងធ្វើនុណ្យ ៕