ច្បាស់ពានរង្វាន់ ‘American Idol’២០០២រំលឹកពីការទទួលបាននូវពានរង្វាន់របស់នាង

ពេលវេលាដើរលឿនណាស់​ រយះពេល ១៤ឆ្នាំបានកន្លងទៅហាក់ដូចជាមួយប៉ព្រិចភ្នែកអីចឹង​ សម្រាប់នាង Kelly Clarkson​ ដែលជាម្ចាស់ពាន់រង្វាន់ ​ហើយក៏ជាម្ចាស់បទ​ Because of you ​ដែលរូបភាពនៃវីដេអូ​ បានបង្ហាញពីសោកនាដកម្មនៃការប្រើប្រាស់ ​អំពើហិង្សារក្នុងគ្រួសារ ​ហើយធ្វើឱ្យអ្នក​គាំទ្រសរសើរនាងមិនដាច់ពីមាត់នោះ។​តារាស្រីសញ្ជាតិអាមេរិករូបនេះបានសរសេរ ​នៅលើគេហទំព័រ Twitter​ របស់នាងកាលពី ​ថ្ងៃអាទិត្យកន្លងទៅ ។ នាងបានសរសើរដោយការថ្លែងអំណរគុណ ​ចំពោះអ្នកគាំទ្រ​ ដែលធ្វើឱ្យនាងដើរមកដល់ពេលនេះ។ ភាគច្រើនៃអ្នក​ ដែលបានគំាទ្រកម្មវិធី រង្វាន់​ ‘American Idol’ ​ប្រហែលជាទទួល​ជ្រាប់ហើយ ពេលនោះនាង​ Kelly Clarkson​ មានអាយុទើបតែ ២០ឆ្នាំប៉ុណ្ណោះ ​តែនាងអាច ​ទទួលបាននូវពានរង្វាន់​ ក្នុងកម្មវិធី American Idol’ ​ បើគិតមកដល់ឆ្នាំនេះ ​នាងមានអាយុ ៣៤ឆ្នាំហើយ។ ​នាងបានថ្លែងអំណរគុណចំពោះអ្នកដែលបានគាំទ្រនាងហើយធ្វើឱ្យនាងទទួលបានពានរង្វាន់ដ៏​អស្ចារ្យនេះ។​សូមបញ្ជាក់ផងដែរថាម្ចាស់ពានរង្វាន់ ‘American Idol’​ ​រហូតមកទល់ពេលនេះ ​តារាស្រីរូបស្រស់សោភានេះ ​បានរៀបការ ​ហើយមានកូនពីរហើយ​ តែនាងនៅតែមានភាពល្បីល្បាញ ​ចំពោះការគាំទ្រ​ ពីសំណាក់ទស្សនិកជនផងដែរ​ រហូតមកទល់នឹងពេលនេះ៕ ​

ច្បាស់ពានរង្វាន់ ‘American Idol’២០០២រំលឹកពីការទទួលបាននូវពានរង្វាន់របស់នាងច្បាស់ពានរង្វាន់ ‘American Idol’២០០២រំលឹកពីការទទួលបាននូវពានរង្វាន់របស់នាងច្បាស់ពានរង្វាន់ ‘American Idol’២០០២រំលឹកពីការទទួលបាននូវពានរង្វាន់របស់នាងច្បាស់ពានរង្វាន់ ‘American Idol’២០០២រំលឹកពីការទទួលបាននូវពានរង្វាន់របស់នាង
អត្ថបទដោយ៖ កញ្ញា
ប្រភព៖ http://hollywoodlife.com