សារព័ត៌មាន​ថ្មីៗ នឹង​យក​ព័ត៌មាន​ផ្ទាល់​នៃ​ជំនួប​លោក​អូ​បា​ម៉ា​ជាមួយ​យុវជន​YSEALI ពី​ឡាវ និពន្ធដោយ : ទេព អ៊ីវិសាល       September-06-2016, 2:56 pm         196

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សារព័ត៌មាន​ថ្មីៗ នឹង​យក​ព័ត៌មាន​ផ្ទាល់​នៃ​ជំនួប​លោក​អូ​បា​ម៉ា​ជាមួយ​យុវជន​YSEALI ពី​ឡាវលោក ទេពអ៊ី វិសាល (ឈរមុខ) ថតរូប selfies ជាមួយអ្នកកាសែតអាស៊ាន​លួង​ប្រា​បាង​-​ឡាវ​៖ ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ក្រុង​វប្បធម៌​បុរាណ​Luang Prabang ដែលជា​កន្លែង​ដែល​លោក​នឹងត្រូវ​ជួប​យុវជន និង​មេដឹកនាំ​វ័យក្មេង​អាស៊ាន​ដែលជា​សមាជិក​របស់ YSEALI​។ សារព័ត៌មាន​ថ្មីៗ ជា​សា្ថ​ប័ន​ព័ត៌មាន​តែមួយគត់​នៅ​កម្ពុជា​ដែល​ត្រូវបាន​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ជ្រើសរើស​ដើម្បី​ចូលរួម​យក​ព័ត៌មាន​ក្នុងជំនួប​ផ្ទាល់​នៅ​ទីនោះ​។​

​លោក ទេព​អ៊ី វិសាល អ្នកយកព័ត៌មាន​អន្តរជាតិ នៃ​សារព័ត៌មាន​អន​ឡាញ​ថ្មីៗ រួម​ជាមួយនឹង​អ្នកសារព័ត៌មាន​នៃ​អង្គភាព​ព័ត៌មាន​ធំៗ​ក្នុង​តំបន់​អាស៊ាន​មួយចំនួន​ផ្សេងទៀត ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​យក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់ យុវជន និង​មេដឹកនាំ​វ័យក្មេង​អាស៊ីអាគ្នេយ៍​ប្រមាណ​ជាង​មួយរយ​នាក់​ក្នុង​ក្របខណ្ឌ YSEALI​រយៈពេល​បី​ថ្ងៃ គឺ​ថ្ងៃទី​០៦-០៨ ខែកញ្ញា​។​

​អ្នកសារព័ត៌មាន ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​នោះ មិន​ត្រឹម​មានឱកាស​ដើម្បី​យក​ព័ត៌មាន​ពី​ព្រឹត្តិការណ៍​នៃ​ជំនួប​លើកចុងក្រោយ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក​ជាមួយនឹង​យុវជន​អាស៊ាន​នៅ​ថ្ងៃទី​០៧ ខែកញ្ញា​ប៉ុណ្ណោះ​នោះទេ អ្នកសារព័ត៌មាន ក៏មាន​ឱកាស​ដើម្បី​យក​ព័ត៌មាន​ពី​ព្រឹត្តិការណ៍​ផ្សេងទៀត​ក្នុង​ក្របខណ្ឌ YSEALI ដែល​ទាក់ទង​សកម្មភាព​របស់​យុវជន និង​អ្នក​ជំំ​នា​ញ​១៨០​នាក់ ដែល​ចូលរួម​ក្នុង​បណ្តុះបណ្តាល និង​ចែករំលែក​ពាក់ព័ន្ធ​នឹង​បញ្ហា​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព និង​ការអភិវឌ្ឍ​នៅ​ជនបទ​ផងដែរ​។​

​សូម​ជម្រាប​ផងដែរ YSEALI (Young Southeast Asian Leaderships initiative) គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​ឆ្នាំ​២០១៣​។ គំនិត​ផ្តួចផ្តើម ដែល​ផ្តោតលើ​បញ្ហា​អភិវឌ្ឍន៍​សេដ្ឋកិច្ច បរិស្ថាន អប់រំ និង​ការផ្សារភ្ជាប់​រវាង​ប្រជាជន​ស៊ីវិល​នេះ មាន​ទិសដៅ​ពង្រឹង​ភាពជា​ដៃគូ​ជាមួយនឹង​មេដឹកនាំ​ដែលមាន​សក្តានុពល​រប​ស់​អាស៊ីអាគ្នេយ៍​, ពង្រីក​ជំនាញ​របស់​ពួកគេ​(​មេដឹកនាំ ឬ​យុវជន​វ័យក្មេង​)​ឲ្យ​ក្លាយទៅជា​ពលរដ្ឋ​ដែល​ប្រកបដោយ​សក្តានុពល មេដឹកនាំ​ផ្នែក​សេដ្ឋកិច្ច និង​ក្រៅ​អង្គកា​រដ្ឋាភិបាល​ក្នុង​តំបន់ និង​ជាពិសេស​នោះ ជំរុញ​ឲ្យ​ពួកគេ​ធ្វើកា​រួមគ្នា​ឆ្លង​ប្រទេស​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​៕