អស់ទាស់! នារីកុលសម្ព័ន្ធ ដើរទិញទំនិញ ក្នុងផ្សារទំនើប

អាហ្វ្រិក៖ កាលពីពេលថ្មីៗនេះ រូបភាពមិនគួរឲ្យជឿមួយចំនួន បង្ហាញពីនារីជនជាតិដើមអាហ្វ្រិកម្នាក់ ស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់នាង ដើរចូលទៅក្នុងផ្សារទំនើប ដើម្បីទិញរបស់របរមួយចំនួន។

នារីរូបនោះមកពីកុលសម្ព័ន្ធហីមបា (Himba) ដែលស្ថិតនៅទីក្រុង Opuwo ប្រទេស Namibia របស់ទ្វីបអាហ្វ្រិកខាងត្បូង ហើយរូបថតរបស់នាងត្រូវបានថតដោយលោក Bjorn Persson ដែលជាអ្នកថតរូបសត្វព្រៃសញ្ជាតិស៊ុយអែត និងជាអ្នកថតរូបភាពយន្តឯកសារផងដែរ។ 

អ្នកថតរូបសញ្ជាតិស៊ុយអែត វ័យ៤៤ឆ្នាំ រូបនេះបាននិយាយថា ស្រ្តីម្នាក់នោះបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលខ្ញុំកំពុងដើរទិញឥវ៉ាន់គ្រឿងទេស នៅក្នុងផ្សារទំនើប។ ស្របពេលដែលលោកកំពុងមានបេសកម្ម ថតឯកសារស្តីអំពីកុលសម្ព័ន្ធហីមបា​​ (Himba)។

លោកថា «ដំបូងនាងមិនបានចាប់អារម្មណ៍ពីខ្ញុំនោះទេ ប៉ុន្តែមួយសន្ទុះក្រោយមកនាងក៏បានដឹងថាខ្ញុំកំពុងតែថតរូបរបស់នាង។ នាងគ្រាន់តែមកទិញម្សៅមី ស្ករ ម្សៅសាប៊ូតែប៉ុណ្ណោះ»។ លោកបន្តថា ស្ត្រីកុលសម្ព័នហីមបា តែងតែស្លៀកសម្លៀកបំពាក់បែបប្រពៃណីរបស់ពួកគេបែបនេះ មិនថាពេលពួកគេនៅផ្ទះ នៅក្នុងភូមិ ឬក៏ចេញទៅកាន់ទីក្រុងទំនើបធំៗនោះទេ។ វាជាភាពស្រស់ស្អាត និងជាប្រពៃណីផ្ទាល់ខ្លួនរបស់ពួកគេ។

សក់ និងដងខ្លួនរបស់ពួកគេត្រូវបានគ្របដណ្តបដោយភក់ម្យ៉ាង ដើម្បីការពារពួកគេពីពន្លឺព្រះអាទិត្យ ហើយសម្លៀកបំពាក់របស់ពួកគេភាគច្រើន គឺធ្វើពីស្បែកពពែ។ ហើយការបង្ហាញខ្លួនរបស់ពួកគេ​​នៅក្នុងផ្សារទំនើបបែបនេះ គឺមិនជារឿងចម្លែកទេសម្រាប់អ្នករស់នៅក្នុងតំបន់ ព្រោះពួកគេតែងតែមកទិញទំនិញបែបនេះ ច្រើនដងមកហើយ ដូច្នេះប្រជាជនធម្មតា មិនសូវចាប់អារម្មណ៍ទៀតទេ។ លោក Bjorn Persson បញ្ជាក់៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អស់ទាស់! នារីកុលសម្ព័ន្ធ ដើរទិញទំនិញ ក្នុងផ្សារទំនើប

អស់ទាស់! នារីកុលសម្ព័ន្ធ ដើរទិញទំនិញ ក្នុងផ្សារទំនើប

អស់ទាស់! នារីកុលសម្ព័ន្ធ ដើរទិញទំនិញ ក្នុងផ្សារទំនើប

អស់ទាស់! នារីកុលសម្ព័ន្ធ ដើរទិញទំនិញ ក្នុងផ្សារទំនើប