តាអាយុ៨៦ឆ្នាំ ខឹងកូនចៅស្តីបន្ទោស ធ្វើអត្ថឃាតចងកសម្លាប់ខ្លួន

ព្រះវិហារ​៖ ​លោកតាចំណាសម្នាក់ បានធ្វើអត្តឃាតចង​កសម្លាប់​ខ្លួន​​ព្រោះតែ​​ ខឹងប្រពន្ធ​​ កូន ស្តីបន្ទោស​ ដែលហេតុការណ៍​នេះ កើតឡើង​នៅវេលា​ ម៉ោង១​០៖០០​នាទីយប់ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅភូមិ​​​ ភ្នំដែក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។

តាមប្រភពព័ត៌មាននៅ កន្លែងកើតហេតុបាន​ឲ្យ​ដឹងថា​ មានករណី​ធ្វើអត្តឃាត​ចងក​សម្លាប់​ខ្លួនឯង​ ដោយ​ជនរងគ្រោះ​មានឈ្មោះ រស់ ឃួន ភេទប្រុស​ អាយុ៨៦ឆ្នាំ ​មុខរបរ ធ្វើស្រែចំការ មាន​ទីលំនៅ​កន្លែង​ កើតហេតុ​ខាងលើ​។​

មូល​ហេតុដែល​ បណ្តាល​ឲ្យ​ជនរងគ្រោះគិត​ខ្លី ចងកនោះ​ដោយសារ​គាត់​ខឹងកូនរបស់គាត់យកលុយ គាត់ ពេលដែលគាត់ស្តីបន្ទោសប្រពន្ធ និងកូន ស្តីបន្ទោស​មកវិញ ពេលជជែកគ្នារួច ជនរងគ្រោះខឹងក្រុមគ្រួសារ របស់គាត់បានចូលទៅសម្រាក់នៅក្នុងផ្ទះ លុះក្រោយមកទើបដឹងថា​ជនរងគ្រោះ បានចងកនៅនិងធ្នឹមផ្ទះ ក្នុងបន្ទប់ស្លាប់បាត់បង់ជីវិត្តទៅហើយ។​ តាមការឲ្យដឹងពីការចុះធ្វើ​កោសល្យវិច័យ​ របស់​សមត្ថកិច្ច​ចម្រុះ និង​គ្រូពេទ្យ​អយ្យការ​ បាន​បង្ហាញ​ថា​ ជនរងគ្រោះ​ពិតជា​បាន​ ចង​​ក សម្លាប់​ខ្លួនឯង​ទៅ​ នឹង​ធ្នឹម​ផ្ទះ​ក្នុងបន្ទប់របស់ខ្លួនពិតមែន។​

​ក្រោយ​ពីសមត្ថកិច្ច​ចុះ​ធ្វើកោសល្យវិច័យ​រួចរាល់ ​បាន​ប្រគល់​សាកសប់ជូន​ក្រុមគ្រួសារ​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន    កាលពីវេលាម៉ោង ១០៖៤២ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិទួលច្រេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ប្រភពព័ត៊មានពីមន្រ្តីនគរបាលខេត្ត បានឲ្យដឹងថា យុវជនចិត្តស្លុយរូបនេះមានឈ្មោះ ចាន់ ពុទ្ធា អាយុ១៧ឆ្នាំមុខរបរកម្មករ សំណង់ រស់នៅភូមិទួលច្រេះ ឃុំ ពពែត ស្រុកស្វាយទាប។ ប្រភពបន្តថាក្រោយពីមានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋភ្លាមៗ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដោយប្រទះឃើញ យុវជនខាងលើបានយកខ្សែជ័រ ពណ៍ខ្មៅចងជាប់ នឹងរោងដាក់ ម៉ាស៊ីនកិនស្រូវ នៅខាងត្បូងផ្ទះចំងាយ ១០ម៉ែត្រ។

ប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យកូនប្រុស របស់គាត់ដាច់ចិត្តឈានដល់ការចងក សម្លាប់ខ្លួនបែបនេះ គឺគ្រាន់តែសុំឪពុកទៅភ្នំពេញ តែឪពុកមិនឲ្យទៅ ឲ្យនៅចាំផ្ទះដោយឪពុកទៅទិញគោ ជាមួយម្ដាយ ។ ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តាអាយុ៨៦ឆ្នាំ ខឹងកូនចៅស្តីបន្ទោស ធ្វើអត្ថឃាតចងកសម្លាប់ខ្លួន

តាអាយុ៨៦ឆ្នាំ ខឹងកូនចៅស្តីបន្ទោស ធ្វើអត្ថឃាតចងកសម្លាប់ខ្លួន