ពិតឬ? ថ្ងៃទី២៣ ខែកញ្ញា នឹងមានបាតុភូតដ៏អស្ចារ្យមួយ កើតឡើងនៅប្រាសាទអង្គរ

6 Videos


នៅថ្ងៃទី ២៣ ខែកញ្ញា ខាងមុខនឹងមានបាតុភូតធម្មជាតិដ៏អស្ចារ្យមួយកើតឡើងនៅតំបន់សៀមរាបអង្គរដោយព្រះសុរិយានឹងរះឡើងចំកណ្ដាលពីលើកំពូលប្រាសាទអង្គរវត្តហើយវាជាបាតុភូតធម្មជាតិដ៏មហស្ចារ្យកម្រមាន។ នេះបើយោងតាមទំព័ររបស់ក្រសួងទេសចរណ៍ ។

បាតុភូតកម្រនេះ កើតមានឡើងនៅ ថ្ងៃទី ២៣ ខែកញ្ញា រៀងរាល់ឆ្នាំ ។ តែទោះជាយ៉ាងណា នៅឆ្នាំខ្លះ វាអាចកើតឡើងម្ដងទៀតនៅខែមិនាអាស្រ័យលើអាកាសធាតុ ។ បើសិនជាភ្ញៀវទេសចរចង់ទស្សនានិងផ្ដិតយកទិដ្ឋភាពនៃបាតុភូតធម្មជាតិដ៏កម្រនេះ គួរទៅដល់មុខប្រាសាទអង្គរវត្តនៅម៉ោង ៤ ទៀបភ្លឺ ដើម្បីរកកន្លែងល្អមុនគេ ដើម្បីរងចាំព្រះអាទិត្យរះនាម៉ោង ៦ ព្រឹក ។

ក្រសួងទេសចរណ៍ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ការីទេសចរណ៍ក្រុមហ៊ុនទេសចរណ៍ និង ភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់មេត្ដាចូលរួមទស្សនា និង ផ្ដិតយកទិដ្ឋភាពដ៏ជាទីគយគន់នេះឱ្យបានច្រើនកុះករដើម្បីធ្វើការផ្សព្វផ្សាយចែករំលែកព័ត៌មានគោលដៅទេសចរណ៍កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរទៅកាន់ពិភពលោក ៕ BeBe

ពិតឬ? ថ្ងៃទី២៣ ខែកញ្ញា នឹងមានបាតុភូតដ៏អស្ចារ្យមួយ កើតឡើងនៅប្រាសាទអង្គរ