កែវ រំចង់ ត្រូវប៉ះម្ចាស់ខ្សែក្រវាត់ពិភពលោក Morgan Adrar នៅបារាំង

កីឡាករជើងខ្លាំងរបស់កម្ពុជា កែវ រំចង់ នឹងត្រូវធ្វើការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយម្ចាស់ខ្សែក្រវាត់ពិភពលោក Morgan Adrar ក្នុងព្រឹត្តិការណ៍ដ៏ធំ The Best of Siam ដែលនឹងត្រូវធ្វើនៅសង្វៀន Paris Hall Carpentier ក្នុងទីក្រុងបារីស ប្រទេសបារាំង នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦។

mm3

គូប្រកួតរបស់ កែវ រំចង់ ម្នាក់នេះ ជាជនជាតិបារាំង ប៉ុន្តែ Morgan Adrar បានហ្វឹកហាត់ក្បាច់ប្រដាល់សេរី May Thai នៅប្រទេសថៃ ហើយគេក៏ជាជើងខ្លាំងស្ថិតក្នុងកម្រិតAនៅប្រទេសថៃផងដែរ ដែលធ្លាប់ប្រកួតជាមួយជើងខ្លាំងលំដាប់កំពូលរបស់ថៃមួយចំនួនផងដែរ ពិសេសស្តេចប្រដាល់ Saenchai តែបានចាញ់ពិន្ទុ Saenchai ដោយពិន្ទុ។

mm4

យ៉ាងណាក៏ដោយ អ្នកប្រដាល់វ័យ២៩ឆ្នាំ Morgan Adrar ធ្លាប់បានឈ្នះខ្សែក្រវាត់ក្នុងព្រឹត្តិការណ៍ប្រដាល់សេរីធំៗជាច្រើនរួមមាន WMC Europe champion ក្នុងទម្ងន់៦៧គីឡូក្រាម ខ្សែក្រវាត់ WBC Europe muaythai ក្នុងទម្ងន់៧០គីឡូក្រាម ខ្សែក្រវាត់ WFC Europe muay-thai ទម្ងន់ ៦៧គីឡូក្រាម និងជាម្ខាស់ជើងឯក Champion rhone-alpes ក្នុងទម្ងន់ ៦៧គីឡូក្រាម។

mm1

យ៉ាងណាក៏ដោយទាក់ទងទៅនឹងគម្រោងនៃការប្រកួតដ៏ធំ ដែលបានទទួលប្រាក់តម្លៃខ្លួនជិត៣០០០ដុល្លារនោះ កែវ រំចង់ បានសរសេរ Comment ឆ្លងឆ្លើយជាមួយអ្នកគាំទ្រក្នុងគណនីយហ្វេសប៊ុករបស់ខ្លួនថា៖«អត់ខ្វល់ថាខ្លាំង រឺមិនខ្លាំងទេ ម្ចាស់បងវ៉ៃទាំងអស់ វ៉ៃងាប់ចោលម្ចាស់អូន»៕

mm2

mm5

The post កែវ រំចង់ ត្រូវប៉ះម្ចាស់ខ្សែក្រវាត់ពិភពលោក Morgan Adrar នៅបារាំង appeared first on CamboSport.