Bale ថា «ដល់ពេល បង្កើតប្រវត្តិសាស្ត្របន្ថែមទៀត»(មានវិដេអូ)

ខ្សែប្រយុទ្ធមុតស្រួចរបស់ប្រទេសវេលស៍ គឺកីឡាករ Gareth Bale បាននិយាយថា «ដល់ពេល បង្កើតប្រវត្តិសាស្ត្របន្ថែមទៀត បន្ទាប់ពីស៊ុតបញ្ចូលទីបានពីរគ្រាប់ ក្នុងប្រកួតឈ្នះ ៤-០ ជាមួយប្រេទេស ម៉ាលឌុលវ៉ា ក្នុងវគ្គជម្រុះ World Cup។
Bale-ft16

Bale រកគ្រាប់បានពីរគ្រាប់នៅតុងទីពីរ ជាមួយនិងមិត្តរួមក្រុម Joe Allen និង Sam Vokes ម្នាក់មួយគ្រាប់ មុនពេលបំបែកកំណត់ត្រាឲ្យ វេលស៍ឈរនៅកំពូលតារាងក្នុងពូល D នេះ។

ក្រុមរបស់លោក Chris Coleman នេះបានឡើងដល់វគ្គ ១/៤ ពានអឺរ៉ូ ២០១៦ ដែលជាការប្រកួតដំបូង ក្នុងរយៈពេល ៥៨ឆ្នាំ ចាប់តាំងពីបានចូលលេងនៅ World Cup វគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ១៩៥៨។

Bale វ័យ ២៧ឆ្នាំថ្លែងថា «វាគឺជាការឈ្នះដ៏សំខាន់មួយសម្រាប់ពួកយើង ក្នុងការចាប់ផ្តើមួយយ៉ាងល្អ»។ថ្លែងប្រាប់សាព័ត៌មាន
កីឡា Sky Sports កីឡាកររបស់ក្លិប Real Madrid នេះបន្តថា «ពួកយើងរីករាយពីអតីតកាល ហើយបច្ចុប្បន្ន វាជាប្រវត្តិសាស្ត្រ។ វាជាពេលវេលា ក្នុងការបង្កើតវាបន្ថែមទៀតហើយ»។

បច្ចុប្បន្ន Bale ស៊ុតបញ្ចូលទីបាន ២៤គ្រាប់ជម្រើសជាតិវេលស៍ ដែល ២១គ្រាប់ស៊ុតបានក្នុងការប្រកួត ៣១ប្រកួតចុងក្រោយរបស់គេ៕

មានវិដេអូ Highlight

ប្រភពពី BBC

The post Bale ថា «ដល់ពេល បង្កើតប្រវត្តិសាស្ត្របន្ថែមទៀត»(មានវិដេអូ) appeared first on CamboSport.