Snodgrass ស៊ុត hat-trick នាំស្កត់ឡែន ឈ្នះម៉ាល់តា ៥-១(មានវិដេអូ)

កីឡាករ Robert Snodgrass ស៊ុតបញ្ចូលទី ៣គ្រាប់ម្នាក់ឯង ជួយឲ្យស្កត់ឡែនចាប់ផ្តើមការហោះហើរ ទៅកាន់វគ្គជម្រុះជាបន្ទាប់ ដោយផ្តួល ម៉ាល់តា ដែលមានកីឡាករពីរនាក់ត្រូវបណ្តេញចេញ។

Robert-Snodgrass

កីឡាករ Chris Martin និងកីឡាករប្តូរចូលជំនួស Steven Fletcher រកបានម្នាក់ មួយគ្រាប់ទៀត ខណៈក្រុមរបស់លោក Gordon Strachan ផ្តល់ឲ្យអ្នកគាំទ្រ រីករាយខ្លាំង ក្រោយពីស្កត់ឡែនមិនបានចូលលេងនៅនៅព្រឹត្តិការណ៍អឺរ៉ូ ២០១៦ មកនេះ។

ក្រុមម៉ាល់តា ស៊ុតបាល់បញ្ចូលទីបានមួយគ្រាប់ តាមស្មើវិញដោយកីឡាករ Alfred Effiong ជាអ្នកតែលបញ្ចូលទី បន្ទាប់ពីកីឡាករ Snodgrass រកគ្រាប់ដ៏រីករាយមុន ប៉ុន្តែម្ចាស់ផ្ទះស្កត់ឡែន បន្ថែម ៤គ្រាប់ទៀត៕

សូមទស្សនាវិដេអូ Highlight

ប្រភពពី theguardian

The post Snodgrass ស៊ុត hat-trick នាំស្កត់ឡែន ឈ្នះម៉ាល់តា ៥-១(មានវិដេអូ) appeared first on CamboSport.