PNN ជា​ស្ថានីយ​តែ​មួយ​គត់​ដែល​បញ្ចូល​សំឡេង​ខ្សែ​ភាព​យន្ត​ភាគ​ថៃ​បាន​ល្អ​បំផុត

ស្ថានីយ​ទូរទស្សន៍​ភីអិនអិន (PNN) គឺ​ជា​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុង​ស្រុក​តែ​មួយ​គត់​ដែល​បញ្ចូល​សំឡេង​រឿង​ភាគ​ថៃ​បាន​ល្អ​បំផុត ទាំង​ការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ចុង​ក្រោយ និង​ក្រុម​អ្នក​ជំនាញ​បញ្ចូល​សំឡេង។

 

PNN បាន​បំពាក់​គ្រឿង​បរិក្ខារ​ទំនើបៗ និង​ចុង​ក្រោយ​ ដើម្បី​កាត់​ត​សំឡេង បូក​រួម​នឹង​ការ​រៀបចំ​ស្ទូឌីយោ​ដែល​មាន​លក្ខណៈ​ធំ​ទូលាយ ហើយ​មាន​ផាសុកភាព​ដល់​ក្រុម​អ្នក​ជំនាញ​បញ្ចូល​សំឡេង​ទាំង​៦​រូប។

 

PNN ជា​ស្ថានីយ​តែ​មួយ​គត់​ដែល​បញ្ចូល​សំឡេង​ខ្សែ​ភាព​យន្ត​ភាគ​ថៃ​បាន​ល្អ​បំផុត

 

កញ្ញា ទូច បុប្ផា ប្រធាន​ផ្នែក​គ្រប់គ្រង​កម្មវិធី​ផ្សាយ​របស់​ PNN បាន​ឲ្យ​ដឹង​ថា លក្ខណៈ​ពិសេស​ដែល​អាច​ធ្វើ​ឲ្យ​ការ​បញ្ចូល​សំឡេង​របស់ ​PNN​ ស្តាប់​ទៅ​ពីរោះ អាស្រ័យ​លើ​ទេពកោសល្យ​របស់​អ្នក​បញ្ចូល​សំឡេង​ រួម​ជាមួយ​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​របស់​ពួកគាត់​ក្នុង​ផ្នែក​នេះ។

 

កញ្ញា​បន្ត​ថា៖ “ជា​ពិសេស​ការ​ជ្រើសរើស​អ្នក​បញ្ចូល​សំឡេង ដែល​មាន Tone សំឡេង​ចែក​ដាច់​ពី​គ្នា។ ឧទាហរណ៍ តួ​ស្លូត តួ​កាច តួ​ចាស់ នៅ​ពេល​ខ្លះ​យើង​ជ្រើសរើស​អ្នក​បញ្ចូល​សំឡេង ដែល​មាន​សំឡេង​ពីរោះ​ស្រទន់​ទាំង​អស់ ធ្វើ Tone សំឡេង​ប្រហាក់​ប្រហែល​គ្នា។ សម្រាប់​អ្នក​បញ្ចូល​សំឡេង​ ពួកគាត់​សុទ្ធ​តែ​ជា​តួ​ឯក​ទាំង​អស់​នៅ​ក្នុង​ភាពយន្ត ដូចជា តួ​ឯក​ខាង​តួ​ស្លូត តួ​ឯក​ខាង​តួ​កាច ជាដើម”។

 

កញ្ញា បុប្ផា បាន​បញ្ជាក់​ដែរ​ថា ចំណុច​ពិសេស​មួយ​ទៀត​គឺ​ស្ថិត​នៅ​លើ​ការ​បក​ប្រែ​សាច់​រឿង និង​តិចនិក​ក្នុង​ការ​បញ្ចេញ​បញ្ចូល​អត្ថន័យ រួម​ផ្សំ​នឹង​បន្ទប់​ថត​សំឡេង​ធំ​ទូលាយ គ្រឿង​ឧបករណ៍​បរិក្ខារ​ទំនើប​ជា​ដើម។ ទាំង​អស់​នេះ​ហើយ ​ជា​ចលករ​ជំរុញ​ឲ្យ​ការ​បញ្ចូល​សំឡេង​ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​នីមួយៗ​ទទួល​បាន​សំឡេង​ច្បាស់ និង​ពីរោះ​សម្រាប់​ទូរ​ទស្សនិកជន។

 

PNN ជា​ស្ថានីយ​តែ​មួយ​គត់​ដែល​បញ្ចូល​សំឡេង​ខ្សែ​ភាព​យន្ត​ភាគ​ថៃ​បាន​ល្អ​បំផុត

 

ការ​បញ្ចូល​សំឡេង​បាន​ល្អ គឺ​ពិត​ជា​កត្តា​ដែល​អាច​ញ៉ាំង​ឲ្យ​រឿង​ភាគ​មួយ​កាន់​តែ​ជក់​ចិត្ត​ដិត​អារម្មណ៍​ពី​សំណាក់​អ្នក​ទស្សនា។ ដើម្បី​ធ្វើ​ឲ្យ​ខ្សែ​រឿង​មួយ​មាន​ភាព​រស់​រវើក គឺ​ត្រូវ​បញ្ចូល​សំឡេង និង​អារម្មណ៍​របស់​ខ្លួន​ទៅ​តាម​ចរិត​នៃ​តួ​សម្ដែង​នីមួយៗ។នេះ​គឺ​ជា​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​អ្នកស្រី ស៊ឹម ឃីចិន្តា អ្នក​ដែល​នៅ​ពី​ក្រោយ​សំឡេង​ដ៏​ពីរោះ​របស់​តួ​អង្គ​ឯក Yaya និងBella។

 

អ្នកស្រី ចិន្តា ដែល​បាន​ចាប់​អាជីព​ជា​អ្នក​បញ្ចូល​សំឡេង​កុន​ប្រមាណ​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ​បាន​និយាយ​ផង​ដែរ​ថា៖ “នៅ​ PNN ​នេះ ទាំង​ការ​ប្រើប្រាស់​ឧបករណ៍​សម្រាប់​បញ្ចូល​សំឡេង និង​ស្ទូឌីយោ​គឺ​មាន​ភាព​ងាយ​ស្រួល និង​ផាសុកភាព​សម្រាប់​ពួក​យើង​ ហើយ​សំឡេង​នៅ​ពេល​ផ្សាយ​ចេញ​គឺ​ស្តាប់​ទៅ​ពីរោះ​ពិត​មែន”។

 

PNN បាន​ប្រមូល​ផ្តុំ​អ្នក​បញ្ចូល​សំឡេង​អាជីព និង​ល្បីៗ​ចំនួន​៦​នាក់​សម្រាប់​រឿង​ភាគ​ថៃ ក្នុង​នោះ​មាន​ដូចជា អ្នកស្រី ស៊ឹម ឃីចិន្តា អ្នកស្រី មួង ឡៃស៊ីម អ្នកស្រី គឹម​ ម៉ាលី លោក ឌី សុខរិទ្ឋ លោក លឹម សុវណ្ណ និង​លោក ដន រ័ត្ន ដែល​សំឡេង​របស់​ពួកគាត់​ទស្សនិកជន​អាច​ស្តាប់​ឮ​តែ​នៅ​លើ​ PNN ​មួយ​ប៉ុណ្ណោះ។

 

PNN ជា​ស្ថានីយ​តែ​មួយ​គត់​ដែល​បញ្ចូល​សំឡេង​ខ្សែ​ភាព​យន្ត​ភាគ​ថៃ​បាន​ល្អ​បំផុត

 

PNN ជា​ស្ថានីយ​ទូរទស្សន៍​ថ្មី និង​ទំនើប​បំផុត​ដែល​បាន​ចាប់​ផ្តើម​ការ​ផ្សាយ​របស់​ខ្លួន​កាល​ពី​ខែ​កក្កដា ២០១៥ កន្លង​ទៅ។ PNN បាន​ទិញ​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​ចាក់​ផ្សាយ​រឿង​ភាគ​ថៃ​ថ្មីៗ និង​ចុង​ក្រោយ​បង្អស់​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ថៃ និង​រឿង​ហុងកុង​ថ្មីៗ​ល្បីៗ​ពី​ស្ថានីយ​ទូរទស្សន៍​ដ៏​ល្បី​បំផុត​របស់​ហុងកុង TVB ។ ស្ថានីយ​ដែល​បាន​ផ្សាយ​ជា​ផ្លូវការ​រយៈកាល​ជាង​មួយ​ឆ្នាំ​កន្លង​មក​នេះ បាន​ផលិត​កម្មវិធី​កម្សាន្ត​ប្លែកៗ​ជា​ច្រើន​សម្រាប់​បម្រើ​អារម្មណ៍​ទៅ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​សក្ដិសម​ទៅ​នឹង​ពាក្យ​ស្លោក​របស់​ខ្លួន «PNN សម្រាប់​កម្ពុជា»៕

 

PNN ជា​ស្ថានីយ​តែ​មួយ​គត់​ដែល​បញ្ចូល​សំឡេង​ខ្សែ​ភាព​យន្ត​ភាគ​ថៃ​បាន​ល្អ​បំផុត

 

អត្ថបទ៖ ពាណិជ្ជកម្ម