គ្រូ​បង្វឹក​ប្រេស៊ីល ​ប្រកាស​​ឈ្មោះ​ប្រធាន​ក្រុម​ថ្មីជំនួស​ Neymar

Tite ​គ្រូ​បង្វឹក​ថ្មី​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ ​បាន​ប្រកាស​​ឲ្យ​ខ្សែ​ការពារ Dani Alves ​​របស់​ក្លឹប​ Juventus​ ធ្វើ​ជា​ប្រធាន​ក្រុម​ថ្មី​ សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ World Cup 2018 ទល់​នឹង​​កូឡុំប៊ី​ នៅ​ព្រឹក​​ថ្ងៃ​ពុធ​ស្អែក​នេះ។

 

គ្រូ​បង្វឹក​ប្រេស៊ីល ​ប្រកាស​​ឈ្មោះ​ប្រធាន​ក្រុម​ថ្មីជំនួស​ Neymar

Tite ​គ្រូ​បង្វឹក​ថ្មី​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល

 

អតីត​ប្រធាន​ក្រុម​ Neymar ​បាន​ប្រកាស​លា​ឈប់​ពី​តំណែង​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ក្រោយ​ឈ្នះ​មេដាយ​មាស​អូឡាំពិក​កាល​ខែ​មុន​ ខណៈ​ដែល​​កាល​ប្រកួត​​ដែល​ប្រេស៊ីល​ ឈ្នះ​អេក្វាឌ័រ ៣-០ សប្ដាហ៍​មុន​គឺ ខ្សែ​ការពារ​​ Miranda ​របស់​ក្លឹប​ AC Milan ​​ជា​ប្រធាន​ក្រុម។

 

គ្រូ​បង្វឹក​ប្រេស៊ីល ​ប្រកាស​​ឈ្មោះ​ប្រធាន​ក្រុម​ថ្មីជំនួស​ Neymar

Dani Alves ​​របស់​ក្លឹប​ Juventus​ ធ្វើ​ជា​ប្រធាន​ក្រុម​ប្រេស៊ីលស្អែក

 

គ្រូ​បង្វឹក​វ័យ​៥៥​ឆ្នាំ ​Tite​ ​បាន​បញ្ជាក់​ថា លោក​​នឹង​​ឲ្យ​កីឡាករ​ក្នុង​ក្រុម​ទាំង​អស់​ធ្វើ​ប្រធាន​ក្រុម​ឆ្លាស់​គ្នា​ម្នាក់​ម្ដង ដោយ​ពុំ​មាន​​កីឡាករ​ណា​ម្នាក់​ធ្វើ​ជា​ប្រធាន​ក្រុម​ពិត​ប្រាកដ​ឡើយ ហើយ​យុទ្ធសាស្ត្រ​នេះ​​គឺ​លោក​ធ្លាប់​ធ្វើ​ កាល​ដឹក​នាំ​ក្រុម​ Corinthians ​ឆ្នាំ​មុន។

 

អតីត​កីឡាករ​ក្រុម​ FC Barcelona វ័យ​៣៣​ឆ្នាំ Alves ​នឹង​បង្ហាញ​ខ្លួន​ឲ្យ​ប្រេស៊ីល​លើក​ទី​៩៦ នៅ​ថ្ងៃ​ស្អែក ខណៈ​ដែល​គ្រូ​បង្វឹក​ Tite​ ​បន្ថែម​ថា​លោក​នឹង​ដាក់​ជើង​កីឡាករ​ដូច​កាល​ប៉ះ​អេក្វាឌ័រ​សប្ដាហ៍​មុន​ដែរ៕

 

គ្រូ​បង្វឹក​ប្រេស៊ីល ​ប្រកាស​​ឈ្មោះ​ប្រធាន​ក្រុម​ថ្មីជំនួស​ Neymar

 

គ្រូ​បង្វឹក​ប្រេស៊ីល ​ប្រកាស​​ឈ្មោះ​ប្រធាន​ក្រុម​ថ្មីជំនួស​ Neymar

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal