សម្ភាស​តំណាងរាស្ត្រ អ្នកស្រី មូរ សុខហួរ ក្រោយ​ការ​ដាក់​លិខិត​​ទៅ​បណ្ដា​ស្ថានទូត

គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ដល់​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ឱ្យ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ប្រើ​អំណាច​រំលោភ​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​ជា​បន្ទាន់។ ពួកគេ​ក៏​ស្នើ​ឱ្យ​កិច្ច​ប្រជុំ​អាស៊ាន​លើក​ទី​២៨ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​វៀងចន្ទន៍​ ប្រទេស​ឡាវ​ ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ទី​៨ ខែ​កញ្ញា លើក​យក​បញ្ហា​តានតឹង​ខាង​នយោបាយ​នៅ​កម្ពុជា មក​ពិនិត្យ និង​ចាត់​វិធានការ​ជា​បន្ទាន់​ ដើម្បី​កុំ​ឱ្យ​របប​ផ្ដាច់ការ​វិល​មក​កម្ពុជា សា​ជា​ថ្មី​ម្ដង​ទៀត។

សូម​​ស្ដាប់​បទសម្ភាសន៍​រវាង​លោក យ៉ង ចាន់តារា និង​​អ្នកស្រី មូ សុខហួរ នៅ​ក្រោយ​ការ​ដាក់​លិខិត​ចំហ​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​កាន់​​​ស្ថានទូត​នៃ​ប្រទេស​ហត្ថលេខី​​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស កាល​ពី​រសៀល​ថ្ងៃ​ទី​៥ ខែ​កញ្ញា៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។