Razer​ ​ចេញ​ក្ដារចុច​មិន​ងាយ​ខូច​ ​តែ​ប្រើឮសំឡេង​ខ្លាំង

Razer​ ​ចេញ​ក្ដារចុច​ម៉ូដែល​ថ្មី​ ​Razer Ornata​ ​ប្រភេទ​ ​Mechanical keyboards​ ​ដែល​អាច​ប្រើប្រាស់​បាន​យូរ​ ​ហើយ​មាន​ការ​រចនា​រំលេច​ជា​មួយ​ភ្លើង​ប្ដូរ​ពណ៌​ដ៏​ទាក់ទាញ។

 

Razer​ ​ចេញ​ក្ដារចុច​មិន​ងាយ​ខូច​ ​តែ​ប្រើឮសំឡេង​ខ្លាំង

 

ក្ដារចុច​ប្រភេទ​នេះ​ ​មាន​បំពាក់​គ្រាប់​ចុច​ប្រភេទ​ ​Cherry switches​ ​ដែល​ធន់​ជាង​គ្រាប់​ចុច​ធម្មតា​ទ្វេដង​ ​ហើយ​ចំណុច​ពិសេស​គឺ​បើ​គ្រាប់ចុច​មួយ​ណា​មាន​បញ្ហា​គឺ​គ្រាន់​តែ​ប្ដូរ​គ្រាប់​នោះ​តែម្ដង។

 

Razer​ ​ចេញ​ក្ដារចុច​មិន​ងាយ​ខូច​ ​តែ​ប្រើឮសំឡេង​ខ្លាំង

 

Razer Ornata​ ​ផលិត​ឡើង​សម្រាប់​អ្នក​ប្រើប្រាស់​លើ​វិស័យ​ហ្គេម​ ​ហើយ​អាច​មិន​សាកសម​សម្រាប់​ការ​ប្រើប្រាស់​តាម​ការិយាល័យ​ ​ព្រោះ​ក្ដារចុច​នេះ​លាន់​ឮ​​សំឡេង​ខ្លាំង​ពេល​ចុច​គ្រាប់​នីមួយ​ៗ។ Razer Ornata​ ​មាន​តម្លៃ​ចន្លោះ​ពី​ ​៨០​ ​ទៅ​ ​១០០​ ​ដុល្លារ​ ​អាស្រ័យ​លើ​ទំហំ​នានា៕

 

 

អាន​បន្ត​ ​៖​ ចំណាយ​​ប្រាក់​ប៉ុន្មាន​លើ​ការ​សាក​ថ្ម​ទូរសព្ទ ក្នុង​មួយ​ឆ្នាំ​?

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​verge