ឈ្មួញឈើត្រូវគេមើល​​​រំលងពីរ​​​លើក និងរងការរិះគន់

អាជ្ញាធរនៅខេត្តស្ទឹងត្រែងនិយាយថា ពួកគេកំពុងកសាងសំណុំរឿងចោទស្ត្រីឈ្មួញវៀតណាមនៅកម្ពុជាដែលមានខ្នងក្រាស់ម្នាក់ បន្ទាប់ពីការចូលឆែកឃ្លាំងរបស់ឈ្មួញនេះនៅមាត់ទន្លេកាលពីសប្តាហ៍មុន និងបានរកឃើញឈើមានតម្លៃពេញឃ្លាំង ដែលឈើទាំងអស់នោះសុទ្ធតែកាប់ដោយខុសច្បាប់។ អ្នកស្រី ហេង សំនាង ដែលគេហៅថា “យាយ ព្រឿង” បានជាប់ពាក់ព័ន្ធនឹងការជួញឈើជាច្រើនករណីកាលពីខែកុម្ភៈនិងខែឧសភា ប៉ុន្តែបានគេចផុតពីការចាប់យកមកកាត់ទោសទាំងពីរលើក ដែលនាំឲ្យមានការសង្ស័យអំពីការរួមគំនិតពីមន្ត្រីរដ្ឋាភិបាល។ ប៉ុន្តែអ្នកស្រីប្រហែលលែងមានសំណាងទៀតហើយ។ ក្រោមផ្ទៃយប់ងងឹត កម្លាំងរាជអាវុធហត្ថមួយក្រុម និងក្រុមមន្ត្រីរដ្ឋបាលព្រៃឈើ បានឆ្មក់ចូលឆែកឃ្លាំងរបស់អ្នកស្រីនៅមាត់ទន្លេសេកុងកាលពីថ្ងៃពុធ និងបានរាយការណ៍អំពីការចាប់កម្មកររបស់អ្នកស្រីក្នុងពេលរៀបចំដាក់ឈើរបស់ខ្លួនលើទូកបីគ្រឿងនិងរថយន្តមួយគ្រឿង។ លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បាននិយាយកាលពីថ្ងៃច័ន្ទថា “យើងបានរកឃើញឈើជាច្រើនកំណាត់ក្នុងឃ្លាំងរបស់ យាយ ព្រឿង ហើយក្រុមអ្នកជំនាញមកពីខណ្ឌរដ្ឋបាលព្រៃឈើឥឡូវនេះកំពុងធ្វើការប្រមូលភ័ស្តុតាងដាក់បន្ទុកលើអ្នកស្រី។ លោកបានមានប្រសាសន៍ថា របាយការណ៍លទ្ធផលនឹងផ្ញើទៅតុលាការខេត្ត។ លោក ជាន យូដុង នាយរងរដ្ឋបាលព្រៃឈើខេត្ត បានមានប្រសាសន៍ថា ការឆ្មក់ចូលនេះចាប់បានឈើកាប់ខុសច្បាប់១៨ម៉ែត្រគូប ជាឈើធ្នង់និងឈើសុក្រម។ នៅពេលសួរថាហេតុអ្វីកម្មករឃ្លាំងមិនត្រូវបានចាប់ខ្លួន ឬនាំខ្លួនអ្នកស្រី សំនាង មកសាកសួរនោះ លោក យូដុង បានបង្វែរសំណួរទៅនាយរងខណ្ឌរដ្ឋបាលព្រៃឈើម្នាក់ទៀត គឺលោក មាស សុផុន ដែលបានដឹកនាំការងារនេះ។ លោក […]

The post ឈ្មួញឈើត្រូវគេមើល​​​រំលងពីរ​​​លើក និងរងការរិះគន់ appeared first on The Cambodia Daily.