គន្លឹះ​ពេល​ឈររួមភេទ កាន់តែ​ស្រើបស្រាល​!!!

គន្លឹះ​ពេល​ឈររួមភេទ កាន់តែ​ស្រើបស្រាល​!!!

​ការ​រួមភេទ​ដោយ​ការ​ឈរ អាច​ក្លាយទៅជា​សកម្មភាព​អស្ចារ្យ​មួយ ហើយ​ក៏​បង្កើន​ភាពស្និទ្ធស្នាល ជាមួយ​ដៃគូ​ផងដែរ​។ អ្វី​ដែល​ជា​រឿង​ល្អ​បំផុត​នោះ​គឺថា មិន​បាច់​មាន​បន្ទប់ ឬ​គ្រែ​ក៏​អាច​រួម​ភេទ​បាន​ដែរ​។ ប៉ុន្តែ ចំណុច​មិនល្អ​វិញ​គឺ​ថា ការ​រួមភេទ​ដោយ​ឈរ មិនមែន​ងាយស្រួល​ដូច​ការ​គិត​នោះ​ទេ ហើយក៏​មាន​គូស្នេហ៍​ជាច្រើន មិន​អាចធ្វើ​បាន​ដែរ​។ ទោះបីជា​យ៉ាងនេះក្តី ខាងក្រោម​នេះ គឺជា​គន្លឹះ​តិចតួច ដែល​អាច​ជួយ​ឲ្យទទួល​បាន​ភាព​ស្រើបស្រាល ក្នុងពេល​រួមភេទ​ដោយ​ឈរ​កាន់តែខ្លាំង ៖

ដៃគូ​ត្រូវតែ​មាន​កម្ពស់​ស្មើគ្នា​
បើសិន​ជា​មិត្ត​ប្រុស ឬ​ប្តី​ខ្ពស់ជាង ការ​រួមភេទ​ដោយ​ឈរ អាច​នឹង​ពិបាក​ខ្លាំង បើសិនជា​គាត់​មិន​អាច​ពរ ឬ​លើក​អ្នក​បាន​ក្នុងពេល​កំពុង​ស៊ក​បញ្ចូល​លិង្គ​។ ម្យ៉ាងវិញទៀត បើសិន​ជា​អ្នក​ទាំង​ពីរ​មាន​កម្ពស់​ស្មើគ្នា​ហើយ វា​គួរតែ​ដល់​ពេល​សាកល្បង​រួមភេទ ដោយ​ការ​ឈរ​ហើយ​។

ប្រើ​គែម ឬ​ជ្រុង​បន្ទប់ទឹក ឬ​ផ្ទះបាយ​
បើសិនជា​នេះ គឺជា​លើក​ដំបូង​នៃ​ការសាកល្បង​រួមភេទ ដោយ​ការ​ឈរ​នោះ ចូរ​ចាប់ផ្តើម​ដោយ​ការប្រើប្រាស់​គែម ឬ​ជ្រុង​នៅ​បន្ទប់ទឹក ឬ​ផ្ទះបាយ​ទៅ​។ អ្នក​អាច​អង្គុយ​នៅលើ​គែម ឬ​ជ្រុង​នោះ​ខណៈពេល​ដែល​ដៃគូរ​ឈរ និង​ស៊ក​បញ្ចូល​លិង្គ​បាន​។ ក្បាច់​រួមភេទ​បែបនេះ​ពិតជា​ល្អ​ខ្លាំងណាស់​បើសិន​ជា​ដៃគូ​ខាង​ប្រុស​ជា​មនុស្ស​ធាត់ ហើយ​ចង់​ប្រើ​ភ្នែក​សម្លឹង​មើល​គ្នា ក្នុងពេល​រួមភេទ​។

ឈរ​ទ្រេត​ទៅ​ជញ្ជាំង​
ក្បាច់​រួមភេទ​មួយ​នេះ គួរតែ​មាន​ការអត់ធ្មត់​បន្តិច ព្រោះថា ដៃគូ​ប្រហែលជា​មិន​អាច​ស៊ក​បញ្ចូល​លិង្គ​បានឡើយ ក្នុងពេល​សាកល្បង​ជា​លើកដំបូង​។ ប៉ុន្តែ អ្នក​អាច​ជួយ​គាត់​ស៊ក​បញ្ចូល​លិង្គ​បាន​កាន់តែ​ស្រួល​ជាង​នេះ តាមរយៈ​ការលើក​ត្រគាក​ខ្ពស់​បន្តិច ដើម្បី​ឲ្យ​ត្រង់នៅ​រាងកាយ​របស់​គាត់​វិញ​។

ប្រើ​ជើង​ម្ខាង​ក្តោប​ខ្លួន​របស់​គាត់​
ការ​ឈរ​រួមភេទ​ជិត​នឹង​កៅអី ឬ​តុ ដោយ​ប្រើ​ជើង​ម្ខាង​ឈរ​ទ្រ​ទម្ងន់ និង​ម្ខាង​ទៀត​ក្តោប​ខ្លួន​របស់​គាត់ នឹង​ជួយ​ឲ្យ​ខាង​ប្រុស​ស៊ក​បញ្ចូល​លិង្គ​បាន​កាន់តែ​ស្រួល​។ ក្រៅពី​ប្រើ​ជើង​ម្ខាង​ក្តោប​ខ្លួន​គាត់ អ្នក​ក៏​អាច​ប្រើ​ដៃ​ម្ខាង ជួយ​ដល់​ការ​ស៊ក​បញ្ចូល​លិង្គ របស់​គាត់​បាន​ថែម​ទៀត​ដែរ​។

ក្បាច់ Doggy Style
ក្បាច់​រួមភេទ​សម្រាប់​ឈរ​មួយ​ផ្សេងទៀត ក៏​មាន​ក្បាច់ Doggy Style ដែរ​។ អ្នក​អាច​បែរមុខ​ទៅ​មើល​តុ ហើយ​គេង​ផ្កាប់​ជា​ចំណិត​ត្រសក់ ដើម្បី​អាចឲ្យ​ដៃគូ​ស៊ក​បញ្ចូល​លិង្គ ពី​ខាងក្រោយ​បាន​។ នៅ​ពេល​អ្នក​ទាំង​ពីរ សាកល្បង​វិធី​រួមភេទ​បែបនេះ អ្នក​គួរតែ​ដាក់​ដៃ​ច្រត់​នៅ​លើ​តុ​ផង​ដើម្បី​ទ្រ​ទម្រង់ និង​សម្រួល​ដល់​ការ​ស៊ក​បញ្ចូល​លិង្គ កាន់តែ​មាន​ប្រសិទ្ធភាព​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។