​អស់​បារម្ភ​អំពី បញ្ហា​ឧស្សាហ៍​ភើរ​ទៀតហើយ ជាមួយ​គន្លឹះ​ខ្លីៗ​ទាំងនេះ​

​អស់​បារម្ភ​អំពី បញ្ហា​ឧស្សាហ៍​ភើរ​ទៀតហើយ ជាមួយ​គន្លឹះ​ខ្លីៗ​ទាំងនេះ​

​ការ​ដែល​ភើរ​ម្តង​ម្កាល គឺជា​រឿង​ធម្មតា​ទេ ហើយក៏​មិន​មាន​អ្វី​ត្រូវ​បារម្ភ​ដែរ​។ ប៉ុន្តែ ការ​ភើ​ជាប់​រហូត អាច​ជា​សញ្ញា​មួយ​បញ្ជាក់​អំពី ជំងឺ​នៅ​ផ្លូវ​រំលាយ​អាហារ​ហើយ​។

​ភាគច្រើន ការ​ភើរ​កើតឡើង​ដោយសារតែ​ការ លេប​ខ្យល់​ច្រើនពេក​។ តាមរយៈ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​ធម្មតាៗ អ្នក​នឹង​អាច​គ្រប់គ្រង​បញ្ហា​ឈឺក្រពះ និង​កែសម្រួល​បញ្ហា​ភើរ​នេះ​បាន​ដោយ​ខ្លួនឯង​ជាង​មិន​ខាន​។

ការ​ភើរ​បង្កឡើង​ដោយ ហេតុផល​ពីរ​យ៉ាង​សំខាន់ៗ ៖

  • ​លេប​ខ្យល់​ច្រើនពេក​
  • ​មាន​បញ្ហា​នៅ​ផ្លូវ​រំលាយ​អាហារ​ដូចជា រលាក​ក្រពះ​ពោះវៀន គ្រួស​ក្នុង​ថង់​ទឹកប្រមាត់ ឬ​មហារីក​ក្រពេះ​ជាដើម​។

​បើសិនជា​ការ​ភើរ​កើតឡើង​ជាប់​រហូត និង​ជាប់ទាក់ទង​នឹង​អា​ការៈផ្សេងៗ​ទៀត​ដូចជា ចង្អោ​រ ឈឺ​ពោះ លាមក​មាន​ឈាម ស្រក​ទម្ងន់ ឬ​ក្តៅខ្លួន អ្នក​គួរតែ​ដល់ពេល ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ​។

​ខាងក្រោម​នេះ គឺជា​វិធី​បង្កា​រការ​ភើ​រ ដែល​យើង​គ្រប់គ្នា អាចធ្វើ​បាន​ដោយ​ខ្លួនឯង ៖

  1. ​ញ៉ាំ​អាហារ និង​ផឹកទឹក​យឺតៗ ដើម្បី​ចៀសវាង​ការ​លេប​ខ្យល់​ច្រើនពេក​។ ចូរ​ចៀសវាង​ការនិយាយ​បណ្តើរ​ទំពារ​ស្ករ​កៅស៊ូ​បណ្តើរ​
  2. ​ចៀសវាង​ការ​ជញ្ជក់​ស្ករ​គ្រាប់​ដែល​រឹងៗ​
  3. ​កាត់បន្ថយ​ការ​ញ៉ាំ​ស្រា​បៀរ និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស ព្រោះ​វា​ជាហេតុ​នាំ​ឲ្យ​ខ្យល់ចូល​ក្នុងពោះ​កាន់តែច្រើន​។
  4. ​មិន​ត្រូវ​ប្រើ​ទុយោរ​បឺត​ពេល​ញ៉ាំ​ភេសជ្ជៈ​ឡើយ ជាពិសេស ភេសជ្ជៈ​មាន​ជាតិ​ហ្គាស តែ​អាច​ញ៉ាំ​ដោយ​ការប្រើ​កែវ​ធម្មតា​វិញ​។​
  5. ​ឈប់​ជក់បារី ព្រោះ​ការជក់បារី នាំ​ឲ្យ​ស្រូប​ខ្យល់ចូល​ពោះ​កាន់តែច្រើន​
  6. ​គ្រប់គ្រង​ស្ត្រេ​ស​ឲ្យ​បាន ព្រោះ​កាលណា​មាន​អារម្មណ៍​តានតឹង​ពេក នឹង​ធ្វើ​ឲ្យ​អ្នកលេប​ខ្យល់​កាន់តែ​ច្រើន​ដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthxchange.com.sg

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។