Aum Patcharapa កាន់តែផ្គើន ពីមួយថ្ងៃទៅមួយថ្ងៃ!

ថៃ៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាស្រីថៃAum Patcharapa កំពុងតែផ្គើនរឹតតែខ្លាំងឡើងៗ ដោយសំញែងពីភាពផ្អែមល្ហែម ជាមួយនឹងមិត្តភក្តិប្រុសជាច្រើននាក់។

កាលពីថ្មីៗនេះ នាង Aum បានដើរកម្សាន្តសប្បាយយ៉ាងរីករាយ ជាមួយនឹងមិត្តភក្តិប្រុសសង្ហារទាំង៥នាក់ ដែលបានធ្វើការថតរូប និងបង្អួតភាពស្និទ្ធស្នាលជាមួយគ្នាយ៉ាងខ្លាំង។ ហើយមិនតែប៉ុណ្ណោះ នាងក៏មិនខ្លាចញញើតក្នុងការបង្ហោះរូបពួកគេ ចូលក្នុងគណនីអ៊ិនស្តាក្រាមផ្លូវការរបស់នាងផងដែរ។ 

អ្នកគាំទ្រជាច្រើននាក់ ហាក់ដូចជាមានអារម្មណ៍ថា រូបនាងកំពុងតែព្យាយាមឌឺដង រឺក៏បញ្ឈឺចិត្តអតីតសង្សាររបស់នាង ដែលជារឿយៗ នាងតែងដើរលេងជាមួយមិត្តភក្តិប្រុស ដោយបង្ហាញកាយវិការ ដូចជាគូស្នេហ៍នឹងគ្នាអញ្ចឹង។ ហើយទង្វើរបស់នាង បានធ្វើរាល់ថ្ងៃនេះ គឺពិតជាខុសគ្នា កាលពេលនាងនៅជាសង្សារលោកAmp Ongkosit ផងដែរ ដែលកាលពីមុន នាងកម្រដើរលេងជាក្រុម ជាមួយនឹងមិត្តភក្តិប្រុសច្រើន បែបនេះណាស់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាស្រីថៃល្បី Aum Patcharapa បានធ្វើឲ្យអ្នកគាំទ្រតក់ស្លុត ពេលបានដឹងពីតម្លៃកាបូប និងស្បែកជើងរបស់នាង។

នាង Aum បានបង្អួតនូវរូបថតឈរកាច់រាងមួយសន្លឹក អមជាមួយកាបូបពណ៌ខ្មៅ និងស្បែកជើងកែងចោត។ ប៉ុន្តែអ្វីមិននឹកស្មានដល់នោះ គឺតម្លៃនៃគ្រឿងលម្អរបស់នាង ត្រូវបានគេដឹងថា ថ្លៃកប់ពពក ដែលមិនចង់ជឿថា នាងហ៊ានចំណាយលុយច្រើនដល់ថ្នាក់នេះ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កាបូបពណ៌ខ្មៅដែលតារាស្រីរូបនេះ បានកាន់ មានតម្លៃ១.៨លានបាត (ប្រហែល៥ម៉ឺនដុល្លារ) រីឯស្បែកជើងវិញ តម្លៃ ២៧,០០០ បាត (ប្រហែល៨០០ដុល្លារ)។

ក្នុងនោះដែរ អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលតារាស្រីរូបនេះ សុខចិត្តជះលុយទៅលើសម្ភារៈនិយមខ្លាំងបែបនេះ។ ហើយក៏មានអ្នកគាំទ្រមួយចំនួនទៀត បានពោលពាក្យថា Aum ជាតារាលំដាប់លេខ១ប្រចាំប្រទេសថៃ ដូច្នេះគ្រប់បែបយ៉ាងនៅលើខ្លួនរបស់នាង ត្រូវតែលេចធ្លោជាងគេបំផុត ហើយនាង ក៏មិនខ្លាចរអាក្នុងការចំណាយ លើសម្ភារៈនិយម ដែលមានតម្លៃថ្លៃៗនោះដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload